ឃាត់​បុរស​ម្នាក់​នៅ​តូប​យាយជី​លេខ​ ៣៧ ​វត្ត​ស្ទឹងមានជ័យ​ជាមួយ​ថ្នាំញៀន​ ១០​ កញ្ចប់​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ​និង​កម្លាំង​ប៉ូ​លិ​ប៉ុស្តិ៍​ស្ទឹងមានជ័យ បាន​សហការ​ជាមួយ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ និង​កម្លាំង​អន្តរាគមន៍​ពិសេស​រាជធានី​ភ្នំពេញ ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​​ម្នាក់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​ថ្ងៃទី​០៧ ​មករា​២០១៧ វេលា​ម៉ោង​១១​នេះ​នៅ​ចំណុច​ក្នុង​វត្ត​ចង្ក្រាន​តា​ព្រហ្ម​ស្ទឹងមានជ័យ តូប​យាយជី​លេខ​៣៧ ផ្លូវ​បេតុង ក្រុមទី​០១ ភូមិមានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    ប៉ូលិស​ន​យាយ​ថា ជនសង្ស័យ​ឈ្មោះ មឿ​ន ច័ន្ទ​មករា ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ៊ុតសក់ ស្នាក់នៅ ផ្ទះ​តូប​យាយជី​លេខ​៣៧ ផ្លូវ​បេតុង ក្រុមទី​០១ ភូមិមានជ័យ​១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ ក្នុងនោះ​ប៉ូលិស​បាន​ដកហូត​វត្ថុតាង​មាន ក្រាម​ពណ៌​ស​ថ្លា​ (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​១០​កញ្ចប់​ថង់​តូច និង ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួនទៀត។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​ដើម្បី​កសាង​សំណុំរឿង៕


 

Unnamed
adverise with khmeread
Loading ad ...