samsung-banner
adverise with khmeread

ប៉ូលិស​ប៉ុស្តិ៍​បឹង​សាឡាង​ឃាត់​ជនសង្ស័យ​៦​នាក់​ជួញដូរ​និង​ប្រើ​គ្រឿង​ញៀន​

1

    ភ្នំពេញ​ ៖ ប៉ូលិស​ប៉ុស្តិ៍​បឹង​សាឡាង​បាន​ឃាត់​ជនសង្ស័យ​៦​នាក់​នៅ​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​៣ ​និង​៣០នាទី រសៀល​នៅ​ចំណុច​ផ្ទះ​លេខ​៤៣​ហ្សេ​ត បន្ទប់​លេខ​៤​អឺ​២ ផ្លូវ​លេខ៣៣៦ ក្រុមទី​២៨ ភូមិ​១០ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ដោយ​ឃាត់​ជនសង្ស័យ​៦​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​៦​នាក់៖ ១-​ឈ្មោះ មឿ​ន វណ្ណា ហៅ វណ្ណា ភេទ​ប្រុស អាយុ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​អូស​រទេះ មានស្រុក កំណើត​ភូមិ​ដំរី​ស ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល (ជា​អ្នកជួញដូរ), ២-​ឈ្មោះ វ៉ាន់ សា​ម៉ុ​ល ហៅ សាក់ ភេទ​ប្រុស អាយុ៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​លើក​ផ្លែឈើ មាន ស្រុកកំណើត​ភូមិ​ទួល​ត្នោត ឃុំ​គគី ស្រុក​កៀនស្វាយ ខេត្តកណ្តាល (អ្នកជួញដូរ), ៣-​ឈ្មោះ ពេជ្រ ពិសី ហៅ សី ភេទ​ប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​លីសែង មាន​ទីលំនៅ ភូមិ​ព្រែក​អូរ ឃុំ​ព្រែក​អូរ ស្រុក​បាទី ខេត្តតាកែវ (ជាអ្នកប្រើប្រាស់), ៤-​ឈ្មោះ ជា ពេញ ហៅ ពេញ ភេទ​ប្រុស អាយុ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​លីសែង ស្នាក់នៅ ភូមិ​កោះ​សំពៅ ឃុំ​កោះ​សំពៅ ស្រុក​ពាម​ជ ខេត្ត​ព្រៃ វែង (ជា​អ្នកប្រើប្រាស់), ៥-​ឈ្មោះ ធី វុ​ធ ហៅ វុ​ធ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជន ជាតិខ្មែរ មុខរបរ កម្មករ​លីសែង មាន​ទីលំនៅ​ភូមិ​ក្រាំង ព្រៃ​ផ្តៅ ឃុំ​ក្រាំង​តា​យ៉​ម ស្រុក​ពាម​ជ ខេត្តព្រៃវែង (ជា​អ្នកប្រើប្រាស់) និង ៦-​ឈ្មោះ រិ​ន ពែ​ក ហៅ ពែ​ក ភេទ​ប្រុស អាយុ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​លើក​បន្លែ មាន​ទីលំនៅ​ផ្ទះ ជួល​លេខ​៥៤៧ ផ្លូវលំ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ សែន​ជ័យ រាជធានី​ភ្នំពេញ (ជា​អ្នកប្រើប្រាស់)។ 

    វត្ថុតាង​ដែល​បាន​ចាប់យក ក្រាម​ពណ៌​ស​ថ្លា (សង្ស័យ​ជា​គ្រឿងញៀន) ចំនួន១៩​កញ្ចប់​តូច,​ ដប​កែច្នៃ​សម្រាប់​ជក់​គ្រឿងញៀន ចំនួន​០១,​ ទុយោ​ជ័រ និង​ក្រដាស​អា​លុយ​មី​ញូ​ម មួយចំនួន, ​ដែកកេស ចំនួន ០៦ និង​កន្ត្រៃ​យ៌​ដង​ក្រហម ០១ រួច​ក​សង​សំណុំរឿង​បញ្ជូនទៅ​ខណ្ឌ​ចាត់ការ​បន្ត៕​

adverise with khmeread

មតិយោបល់