samsung-banner
adverise with khmeread

ចាប់រំលោភ​នារី​ម្នាក់​អាយុ​១៧​ឆ្នាំ​មិនបាន​សម្រេច​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

Untitled 1

    កំពត ៖ ប៉ូលិស​ក្រុង​កំពត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​កាលពី​រសៀល ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះជួល ស្ថិតក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​បន្ទាប់ពី​បានធ្វើ​សកម្មភាព​ចាប់រំលោភ​លើ​នារី​វ័យ​១៧​ឆ្នាំ​ម្នាក់ តែ​មិនបាន​សម្រេច។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ សុខ ច្រឹង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ទីលំនៅ​ភូមិ​ត្រពាំងថ្ម ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត​។ ​ចំណែក​ជនរងគ្រោះ ឈ្មោះ ​ស​.​ឃ​ ភេទ​ស្រី អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ ស្រុក​កោះសូទិន ខេត្តកំពង់ចាម បច្ចុប្បន្ន ស្នាក់នៅ ផ្ទះជួល ក្នុងភូមិ ឃុំ កើតហេតុ​។​

    ប៉ូលិស​បន្តថា ដំបូង​ជនសង្ស័យ បានធ្វើ​សកម្មភាព ចាប់រំលោភ​សេពសន្ថវៈ លើ​ជនរងគ្រោះ កាលពី​ម៉ោង​២ ​និង​៣០​នាទី​រសៀល ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៧ តែ​មិនបាន​សម្រេច​ទេ។ ​ខណៈ​បែកការ ហើយ​ជនរងគ្រោះ បាន​ប្តឹង​ប៉ូលិស​ឱ្យមកធ្វើ​ការឃាត់ខ្លួន ក្រោយ​កើតហេតុ​ភ្លាម ហើយក៏​នាំយក​ជនសង្ស័យ ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ក្រុង​កំពត ដើម្បី​បំពេញ​សំណុំរឿង បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ចាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់