samsung-banner
adverise with khmeread

បាត់ប្រពន្ធ ៣ ថ្ងៃ ប្រទះឃើញសពក្នុងទឹក​ស្រះ​

Unnamed %282%29

    កណ្តាល ៖ មាន​ករណី​ស្ត្រី​ម្នាក់​រងគ្រោះ​លង់ទឹក​ស្លាប់​កើតឡើង​នា​ថ្ងៃទី​០៧ ​មករា ​២០១៧ ម៉ោង​០៩​ព្រឹក នៅ​ចំណុច​នៅ​ស្រះ​ទឹក ដី ស្រែ​របស់​ឈ្មោះ​ ខុម ផល ភូមិ​អន្លង់​ទ្រា ឃុំ​ព្រែក​ឬ​ស្សី ស្រុក​ល្វាឯម ខេត្តកណ្តាល។​

    ប៉ូ​លិ​សិ​យាយ​ថា ជនរងគ្រោះ​ឈ្មោះ ​រិ​ន ចាន់ថន ភេទ​ស្រី អាយុ ៥៥ ឆ្នាំ​ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​អន្លង​ទ្រា ​ឃុំ​ព្រែក​ឬ​ស្សី ស្រុក​ល្វាឯម ខេត្តកណ្តាល​ (​ស្លាប់​)​។​

    ប៉ូលិស​បន្តថា កន្លងមក​ជនរងគ្រោះ តែងតែ​ហូប​ស្រា​ជាប្រចាំ​ថ្ងៃ ហើយ​មាន​ជម្ងឺ​ប្រចាំកាយ​ផង​ (​សរសៃប្រសាទ​)​។​ លុះ​នៅ​ថ្ងៃទី​០៤ ​មករា​២០១៧​ វេលា​ម៉ោង​៩​ព្រឹក​ជនរងគ្រោះ​ចេញពីផ្ទះ ហើយ​មិនបាន​ប្រាប់​កូនចៅ​ថា​គាត់​ទៅណា​ទេ។​

    លុះដល់​ពេលយប់​មិនឃើញ​ត្រឡប់មកផ្ទះ​វិញ ប្តី​ឈ្មោះ ​ឃឹម ថា បាន​បបួល​កូនចៅ​ដើរ រកប្រពន្ធ​ខ្លួន​នៅក្នុង​ភូមិ តាម​កំពង់​ទឹកមាត់​ទន្លេតូច នៅតែ​រក​មិនឃើញ ហើយ​ក៏បាន​រាយការណ៍ ជូន​អាជ្ញាធរ​ភូមិ ឃុំ និង​សមត្ថកិច្ច ជួយ​រក​នៅវេលា​ម៉ោង៦​ ល្ងាច​ថ្ងៃទី​០៥ ​មករា ​២០១៧​។​

    សមត្ថកិច្ច​ប៉ុស្តិ ភូមិ ឃុំ​រួម​និង​គ្រួសារ​ជនរងគ្រោះ បាន​បន្ត​រក​រហូតដល់​ព្រឹក​ថ្ងៃទី​០៧ ខែមករា ឆ្នាំ២០១៧ វេលា​ម៉ោង​១១​ថ្ងៃត្រង់​ទើប​រកឃើញ​លង់ទឹក​ស្លាប់​ក្នុង​ស្រះ​ទឹកដី​ស្រែ​ឈ្មោះ​ ខុម ផល​ ក្រោ​យភូមិ​ចម្ងាយ​១០០​ម៉ែត្រ។​

    ករណីនេះ បានធ្វើការ​ត្រួតពិនិត្យ​សាកសព តាម​ការសន្និដ្ឋាន របស់​មន្ត្រី​ជំនាញ និង គ្រូពេទ្យ​មណ្ឌល​សុខភាព ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​លង់ទឹក បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់