samsung-banner
adverise with khmeread

ចាប់បាន​វត្ថុតាង​ល្បែង​ជល់​មាន់​...​អ្នកលេង​រត់​អស់​

Unnamed %281%29

    កណ្តាល ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​សំរោង​ធំ​ ស្រុក​កៀនស្វាយ បាន​ចុះបង្ក្រាប​ល្បែង​ស៊ីសង ជល់​មាន់ នៅ​ចំណុច​ដី​ឡូ​ក្រោយ​ផ្ទះ​ឈ្មោះ មាស ពៅ ភេទ​ស្រី​ អាយុ៤៨​ឆ្នាំ​ មុខរបរ​កសិករ ស្ថិត​ក្នុងភូមិ​ព្រែកត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល នា​ថ្ងៃទី​០៦​ មករា​ ២០១៧ ​វេលា​ម៉ោង​៨​ និង​៥០​នាទី។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស ចាប់យក​វត្ថុតាង​ កៅអី​ជ​រ័​២០​កៅអី,​​ ​តុ​ដែក​មាន​រន្ធ​អាប៉ោង​១, មាន់​ជល់ ចំនួន​៦​ក្បាល និង​ស៊ុម​ក្រុងមាន់​ចំនួន​៦​។​ ចំណែក​ជនល្មើស​រត់គេច​ខ្លួន។​

    វត្ថុតាង កម្លាំង​ប៉ុស្តិ៍​បាន​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សំរោង​ធំ សមត្ថកិច្ច​បន្ត​ចាត់ការ តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់