samsung-banner
adverise with khmeread

ប៉ូលិស​ស្រុក​កណ្តាលស្ទឹង​វ៉ៃខ្នោះ​ជនសង្ស័យ​​ ២ ​នាក់​ជា​មួ​យគ្រឿងញៀន ​២ ​កញ្ចប់​

Untitled 1

    កណ្តាល ៖ ប៉ូលិស​ស្រុក​កណ្តាលស្ទឹង​បាន​បង្ក្រាប​ការជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ករណី​ទី​១៦ នា​ថ្ងៃទី​០៦​ មករា​២០១៧ វេលា​ម៉ោង​១១​នៅ​ចំណុច​ភូមិ​ទូល​កំរៀង ឃុំ​ថ្មី​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល ដោយ​ឃាត់​មនុស្ស​២​នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០២​នាក់ ១-​ឈ្មោះ​ នី វ៉ាន់ឌី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ ឃុំ​កើតហេតុ មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​) និង​២-​ឈ្មោះ វង្ស សំអុល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​ថ្មី​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល មុខរបរ ជាង​ផ្សា​ដែក (​ឃាត់ខ្លួន​)។​

    វត្ថុតាង​ចាប់យក ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​២​កញ្ចប់ ធំ​០១​កញ្ចប់ តូច​០១​កញ្ចប់, ​ដាវ​សាំ​ម៉ា​រ៉ៃ ០៣ ​ដើម​,​ កាំភ្លើង​កែច្នៃ​១​ដើម​គ្រាប់​២៤, ​ដែកកេះ​០៣, ​សម្ភារៈប្រើប្រាស់​ថ្នាំញៀន និងឧបករណ៍​វេច​ខ្ចប់​សម្រាប់​ចែកចាយ​មួយចំនួន​ និង​ទូរស័ព្ទ​អិន​ចុច​ពិល​០១​គ្រឿង​ពណ៌​ខៀវ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃ ខែ ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនសង្ស័យ​ឈ្មោះ វង្ស សំអុល រួម​និង​មិត្ត​ភក្តិ​ម្នាក់ទៀត​បាន​បបួលគ្នា​មក​ទិញ​ថ្នាំញៀន​នៅផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ នី វ៉ាន់ឌី នៅពេល​មកដល់​ផ្ទះ​ជនសង្ស័យ នី វ៉ាន់ឌី ជនសង្ស័យ​ឈ្មោះ វង្ស សំអុល បាន​ទិញ​ថ្នាំញៀន​ឈ្មោះ​នី វ៉ាន់ឌី ០១​​ កញ្ចប់​តូច​តម្លៃ​២​ម៉ឺន​រៀល។​

    ភ្លាមនោះ​សមត្ថកិច្ច​ជំនាញ​ស្រុក និង​ខេត្ត មកដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ នី វ៉ាន់ឌី ហើយ​ឃាត់​ចាប់បាន​ឈ្មោះ វង្ស សំអុល ជា​ជនសង្ស័យ​ម្នាក់ទៀត​ធ្វើការ​ឆែកឆេរ​លើ​ដងខ្លួន​នាក់​ទាំង​០២​។​ ជនសង្ស័យ​ឈ្មោះ វង្ស សំអុល បាន​ប្រាប់ថា​ខ្លួន​បាន​ទម្លាក់​ថ្នាំញៀន​០១​កញ្ចប់​តូច នៅតាម​ផ្លូវ​ពេលដែល​ជនសង្ស័យ​រត់គេចខ្លួន​ទើប​សមត្ថកិច្ច​នាំគ្នា​ទៅរក​ឃើញ​ថ្នាំញៀន​០១​កញ្ចប់​ទៀត។​

    ការសាកសួរ​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ នី វ៉ាន់ឌី បាន​ប្រាប់ថា​ក្រោយពី​លក់​ថ្នាំញៀន​ឱ្យ​ទៅ​ឈ្មោះ វង្ស សំអុល រួចហើយ​នៅលើផ្ទះ​ជនសង្ស័យ នី វ៉ាន់ឌី សល់ថ្នាំ​មួយកញ្ចប់​ធំ​ទៀត បាន​នាំ​ជនសង្ស័យ​ទៅ​ចង្អុលបង្ហាញ​នៅ​កន្លែង​ទុក​ថ្នាំញៀន​នោះ ហើយ​​បាន​រកឃើញ​ថ្នាំញៀន​០១​កញ្ចប់​ធំ​ទៀត។ ​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​០២​នាក់មក​អធិការ​​ដ្ឋា​ន​ស្រុក​កណ្ដាលស្ទឹង​ដើម្បី​បន្ត ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់