ប៉ូលិស​ស្រុក​ស្អាង​វ៉ៃខ្នោះ​ជនសង្ស័យម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    កណ្តាល ៖ ប៉ូលិស​ស្រុក​ស្អាង​បាន​បង្ក្រាប​ការជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​ម៉ា​ទឹកកក) ​ករណី​ទី​១៧ នា​ថ្ងៃទី០៧ ​ខែមករា ឆ្នាំ​២០១៧​ វេលា​ម៉ោង​១០​ និង​១០​នាទី​នេះ​នៅ​ចំណុច​កំពង់ចម្លង​ព្រែក​តា​ឯក ស្ថិតក្នុង​ភូមិ​ព្រែ​កតា​ឯក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល​ ដោយ​ឃាត់​មនុស្ស​ម្នាក់​ក្នុងចំណោម​២​នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០២​នាក់ គឺ​១-​ឈ្មោះ ផល ប៉េងសៀ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ស្វាយ​តានី  ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​ និង​២-​ឈ្មោះ ជាង ភេទ​ប្រុស អាយុ៥០​ឆ្នាំ នៅ ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង ខេត្តកណ្តាល (គេចខ្លួន)​។ ​វត្ថុតាង​ចាប់យក​១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​ញៀន ​(​ម៉ា​ទឹកកក​) ០៣​កញ្ចប់​ធំ និង​២-​កន្ត្រក់​សំរាប់​ដាក់​មាន់​០១ ។​

    ប៉ូលិស​ប្ត​ថា នៅ​ថ្ងៃទី​០៧​ មករា ​២០១៧ វេលា​ម៉ោង​១០ ​និង​១០​នាទី​នេះ​ ដោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ ថា​មាន​ករណី ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​កំពង់ចម្លង​ព្រែក​តា​ឯក។ ​ភ្លាមនោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រើយ​ស្លា​បាន​ឃ្លាំ​ចាំមើល ក៏បាន​ប្រទះឃើញ​ជនសង្ស័យ​ ០២ ​នាក់​កំពុង​ជិះទូក​០១​មកពី​ត្រើយ​ខាងលិច រួចមក​ឈប់​នៅ​កំពង់ចម្លង​ព្រែ​កតា​ឯក​ឈ្មោះ ផល ប៉េងសៀ បាន​កាន់​កន្ត្រក់​សម្រាប់​ដាក់​មាន់ ដើរ​ឡើង​ពី​ទូក​សំដៅទៅ​ផ្លូវ លេខ​១១០។​

    ពេលនោះ​កម្លាំង​ប៉ូលិស​បានធ្វើការ​ត្រួតពិនិត្យ បាន​រកឃើញ​គ្រឿងញៀន​ ០៣ ​កញ្ចប់​ធំ​នៅក្នុង​កន្ត្រក់​សម្រាប់​ដាក់​មាន់​ដែល​ឈ្មោះ​ ប៉េង​សៀ កំពុងកាន់​រួច​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​រួម​និង​វត្ថុតាង បញ្ជូនមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រើយ​ស្លា ដើម្បី​សាកសួរ។​

    ដោយឡែក​ឈ្មោះ ជាង ដែល​នៅលើ​ទូក​បាន​បើកទូក​គេចខ្លួនបាត់​។ នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ ផល​ ប៉េង​សៀ បាន​សារភាពថា ខ្លួន​បាន​យក​គ្រឿងញៀន​ពី​ឈ្មោះ ជាង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ នៅ ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង ដើម្បី​ទៅ​លក់​ឱ្យ​មនុស្ស​ម្នាក់ ដែល​មិន​ស្គាល់ឈ្មោះ​នៅ ឃុំ​ត្រើយ​ស្លា ក្នុងតម្លៃ ០៣ ​កញ្ចប់​ធំ​ក្នុងតម្លៃ ១ ​លាន​រៀល។​

    បន្ទាប់មក​បាន​បញ្ជូន​ជនសង្ស័យ​រួម​និង​វត្ថុតាង មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

Untitled 1 adverise with khmeread

មតិយោបល់