៦ វិធី​ជួយ​ជំរុញ​អ័រម៉ូន Testosterone តាមបែប​ធម្មជាតិ​! ខ្លាំង​អ័រម៉ូន​នេះ​ទើប​ខ្លាំង​ផ្លូវភេទ​

    ​អ័រម៉ូន Testosterone គឺ​ផ្សាភ្ជាប់​ទៅនឹង​លិង្គ​របស់​បុរស​។ វា​គឺ​សំខាន់​ណាស់​ក្នុង​សុខភាព​ផ្លូវ​ភេទបុរស ដោយសារ​វា​ជួយ​រក្សា​ចំណង់​ផ្លូវភេទ រក្សា​ឱ្យ​ប្រដាប់ភេទ​រឹង និង​ខ្លាំងក្លា​។​

​    ​ការផលិត​អ័រម៉ូន​នេះ​កើនឡើង​ខ្ពស់ នៅពេល​បុរស​ឈានដល់​វ័យ​ជំទង់ ហើយ​អាច​ស្រក​ទៅវិញ​ខ្លះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ការថយចុះ​នេះ នៅពេល​រាងកាយ​របស់​អ្នក​មិនអាច​ផលិត​អ័រម៉ូន​បាន​គ្រប់​ចំនួន​ត្រឹមត្រូវ​។​

​    ​យ៉ាងណាមិញ ប្រសិនបើ​អ្នក​ថមថយ​ចុះ​នូវ​អ័រម៉ូន​នេះ ខាងក្រោម​គឺជា​វិធី​ជំរុញ​វា​ឱ្យ​ខ្លាំង​មកវិញ​។​

​    ​១. សម្រក​ទម្ងន់ ៖ ឡើង​ទម្ងន់​គឺ​ធ្វើឱ្យ​ថមថយ​អ័រម៉ូន Testosterone ដូច្នេះ​ល្មម​សម្រក​ទម្ងន់​ហើយ​។​
​    ​២. គេង​ឱ្យ​គ្រប់គ្រាន់ ៖ កង្វះ​ការ​គេង​ក៏​ធ្វើឱ្យ​អ័រម៉ូន​នេះ​ខ្សោយ​ដែរ គួរតែ​សម្រាក​ឱ្យបាន​ច្រើន​។​
​    ​៣. ពិសា​ខ្លាញ់​ធម្មជាតិ ៖ ខ្លាញ់ Mono និង Polyunsaturated មាននៅ​ក្នុង​គ្រាប់​ធុញ្ញ​ជាតិ និង​ផ្លែ​បឺ​រ​។​
​    ​៤. ពិសា​ស្ករ​តិចតួច ៖ ជាតិ​ស្ករ​ច្រើន​ធ្វើឱ្យ​អ័រម៉ូន​នេះ​មាន​កម្រិត​តិច​ក្នុង​ឈាម ដូច្នេះ​គួរ​ពិសា​មាន​កម្រិត​។​
​    ​៥. ជាតិ​ស័ង្កសី​៖ យោងតាម​ការសិក្សា​ជាតិ​ស័ង្កសី​ដើរតួ​សំខាន់​ក្នុង​គ្រប់គ្រង​កម្រិត​អ័រម៉ូន Testosterone ដូច្នេះ​សូមកុំ​ឱ្យ​ខ្វះ​ជាតិ​ស័ង្កសី​ក្នុង​រាងកាយ​។ អាហារ​សម្បូរ​ជាតិ​ស័ង្កសី​គឺ បង្គារ អយ​ស្ទើ គ្រាប់​ល្ពៅ សាច់គោ ស្ពៃ​ស្ពី​ណា​ច់​...​។​
​    ​៦. ធ្វើ​លំ​ហាត់ប្រាណ ៖ ធ្វើ​លំ​ហាត់ប្រាណ​ជួយ​ជំរុញ​ដល់​អ័រម៉ូន Testosterone​។ អ្នកជំនាញ​ណែនាំ​ឱ្យធ្វើ​លំ​ហាត់ប្រាណ ៣០ នាទី​រៀងរាល់ថ្ងៃ​៕

ប្រភព៖បរទេស

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...