មិន​នឹកស្មានថា​ទីក្រុង​រៀបចំ​ប្លង់​ល្អឥតខ្ចោះ​នេះ មកទល់​សព្វថ្ងៃ​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​រស់​នៅទេ

    ​ដោយមាន​ទីតាំងនៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីតាលី ប្រហែល ២០ គីឡូម៉ែត្រ​ពី​ទីក្រុង Udine នោះ​គឺជា​ទីក្រុង​បុរាណ Palmanova ដែលជា​ប្រាសាទ​ដ៏​រឹងមាំ​មួយ​បង្កើតឡើង​ដោយ​សាធារណរដ្ឋ Venice ក្នុង​ឆ្នាំ ១៩៥៣ និង​ត្រូវបាន​គូរ​ប្លង់​ឡើង​សម្រាប់​ការរស់នៅ​តាមរ​ច​នា​ប័​ទ្ម​បែប​ថ្មី​សន្លាង​។​

​    ​គម្រោង​បន្ទាយ​នេះ​និង​រចនាសម្ព័ន្ធ​ត្រូវបាន​ហៅថា​បន្ទាយ​ផ្កាយ ដោយសារ​រាងរូវ​ជាមួយ​ជ្រុង​ចំនួន​ប្រាំបួន​។ ដំបូង​ឡើយ​ទីក្រុង​នេះ​ត្រូវបាន​ឡោមព័ទ្ធ​ទៅដោយ​ប្រឡាយទឹក ហើយ​ច្រកចូល​មានតែ​តាម​ទ្វារ​ចូល​បី​ដែល​យាមកាម​តឹងរ៉ឹង​ប៉ុណ្ណោះ​។​

​    ​ទីក្រុង Palmanova រង​ឥទ្ធិពល​ខ្លាំង​ក្នុង​សម័យកាល​កើនឡើង​ឥទ្ធិពល​អឺរ៉ុប​ហៅថា Renaissance ដែល​វា​ត្រូវបាន​សាងសង់ឡើង​ផ្អែក​ឧ​ត្ត​ម​គតិ​របស់​សង្គម​ដ៏​ថ្កុំថ្កើង​របស់​អឺរ៉ុប​។ ចំណុច​ដែល​បង្កឱ្យមាន​ការសាងសង់​នេះ​គឺ​ដោយសារ​គំនិត​សមភាព ដោយហេតុ​នេះហើយ​បានជា​រាល់​ការបន្ថែម​ប្លង់​នីមួយ​ត្រូវបាន​ក្រិត​តាម​ខ្នាត​យ៉ាង​ប្រុងប្រយ័ត្ន​ដូច្នេះ​ទើប​មនុស្ស​នីមួយៗ​មាន​កាតព្វកិច្ច​និង​ទទួលបាន​ដី​ដូចគ្នា​។​

​    ​ជា​អកុសល គំនិត​ដើម​នៃ​ការបង្កើត​បន្ទាយ​ដែល​អាច​ស្វ័យការពារ​ដោយ​ខ្លួនឯង​នេះ​មិន​បានទទួល​ផ្លែផ្កា​ទេ ព្រោះ​កម្មករ​ជំនាញ​មិនអាច​បញ្ចុះបញ្ចូល​ឱ្យមក​រស់នៅ​បើទោះជា​មាន​លក្ខខណ្ឌ​និង​ប្លង់​ល្អ​ក៏ដោយ​។​

​    ​នៅ​ទីបំផុត បន្ទាយ​នេះ​ត្រូវបាន​ប្រគល់ឱ្យ​អ្នកទោស​ដែល​ត្រូវបាន​លើកលែង​រស់នៅ​ទៅវិញ ដោយ​ម្នាក់ៗ​ទទួលបាន​អគារ​ឥតគិតថ្លៃ​ជា​ថ្នូរ​លើកទឹកចិត្ត ដើម្បី​រៀបចំ​ទីក្រុង​នេះ​។​

​    ​ក្នុង​ឆ្នាំ ១៩៦០ Palmanova ត្រូវបាន​ប្រកាស​ជា​សារមន្ទីរ​ជាតិ ប៉ុន្តែ​ទីក្រុង​នេះ​នៅតែ​ស្ថិតក្នុង​សភាព​ស្ងប់ស្ងាត់​និង​ត្រូវបាន​យាមកាម​មិន​ឱ្យចូល​មកទល់​សព្វថ្ងៃ​នេះ​៕

ប្រភព៖បរទេស

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...