samsung-banner
adverise with khmeread

បំបាត់​រន្ធ​ញើស​ធំៗ​លើ​ផ្ទៃមុខ​ជាមួយ​គ្រឿងផ្សំ​ចំណាយ​ត្រឹមតែ​៦០០​រៀល​!!!

1

    ​ប្រសិនបើ​លោកអ្នក​មិន​ចង់​ចំណាយ​ប្រាក់​ទិញ​ផលិតផល​ពង្រួម​រន្ធ​ញើស​ទេ សូម​សាកល្បង​វិធី​ធម្មជាតិ​ខាងក្រោម​នេះ​វិញ ចំណាយ​តិច ហើយ​មាន​ប្រសិទ្ធ​ភាពដូចគ្នា​។ 

​    ​* អ្វីដែល​លោកអ្នក​ត្រូវការ​គឺ 
​    ​- ក្រូចឆ្មា ១ គ្រាប់​
​    ​- ស៊ុត​ស (​ស៊ុតមាន់​) ១ គ្រាប់​

​    ​លាយ​ស៊ុត​ស​និង​ទឹកក្រូច​ឆ្មា​ចូលគ្នា រួច​បាត​លើ​មុខ ទុកចោល​ឱ្យ​ស្ងួត ៤​ទៅ​៥​នាទី សឹម​លាង​ទឹក​ចេញ​។ 

​    ​រូបមន្ត​នេះ​មិន​ត្រឹម​ជួយ​ពង្រួម​រន្ធ​ញើស​ទេ វា​ថែមទាំង​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់​ចេញ​ទៀតផង​។ ក្រូចឆ្មា​មានគុណ​សម្បត្តិ​ជួយ​ព្យាបាល​មុន បំបាត់​ស្នាម ធ្វើឱ្យ​ស្បែក​ភ្លឺ​ថ្លា កម្ចាត់​មុន​ក្បាល​ខ្មៅ និង​ធ្វើឱ្យ​ស្បែក​មាន​សំណើម​។ ចំណែក​ស៊ុត​សមានគុណ​សម្បត្តិ​ជួយ​បន្តឹង​ស្បែក និង​ពង្រួម​រន្ធ​ញើស​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់