មិន​នឹកស្មានថា មើល​ត្រឹម​កូនដៃ​អាច​ដឹង​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​ម្នាក់​បាន​យ៉ាង​ងាយ

    ​លោកអ្នក​មិនចាំបាច់​ចំណាយពេល​ច្រើន​ទេ​ដើម្បី​ស្ទាបស្ទង់​ពី​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​ម្នាក់ គ្រាន់តែ​ចំណាយពេល​មើល​តែ​កូនដៃ​មួយ​ភ្លែត​គឺ​ដឹង​ហើយ​។ 

​    ​១. កូនដៃ​វែង​
​    ​ពួកគេ​ជា​មនុស្ស​មាន​សមត្ថភាព​ខ្ពស់​ខាង​ទំនាក់ទំនង ពោរពេញ​ដោយ​ជំនាញ​និង​ប្រាជ្ញា និង​មាន​ទេពកោសល្យ​ក្នុងការ​ព្យាករណ៍​រឿង​ដែល​អាច​នឹង​កើតឡើង​តាម​វិធី​វៃឆ្លាត​ដើម្បី​ជោគជ័យ​ក្នុង​ជីវិត​ពួកគេ​។ ពួកគេ​ក៏​ជា​មនុស្ស​ឆាប់​ចុះ​ចំណោម​គេ និង​រួសរាយ​រាក់ទាក់ នរណាៗ​ក៏​ចូលចិត្ត​រាប់អាន​ពួក​គ​ដែរ​។ 

​    ​២. កូនដៃ​ខ្លី​
​    ​ពួកគេ​ជាម​នុស្ស​មិនសូវ​ចេះ​និយាយ​ភាសា​ការទូត ដូច្នេះហើយ​រាល់​ពាក្យសម្តី​ដែល​និយាយ​ចេញមក​រមែង​ប៉ះពាល់​សេចក្តីថ្លៃថ្នូរ​អ្នកដទៃ​។ ទោះ​យ៉ាណា ពួកគេ​ជាម​នុស្ស​ស្មោះត្រង់ និង​គួរឱ្យ​ទុកចិត្ត ចេះ​យកអាសា​មិត្តភក្តិ​មិន​ថា​គ្រាក្រ​ឬ​គ្រា​សុខសាន្ត​នោះឡើយ​។ ប៉ុន្តែ​ដោយសារ​ចរិត​មិនសូវ​ចេះ​បដិសេធ​គេ ពួកគេ​ងាយ​នឹង​ត្រូវគេ​អូសទាញ​ឱ្យធ្វើ​អ្វីមួយ​តាម​បញ្ជា​របស់គេ​ណាស់​។ 

​    ​៣. កូនដៃ​ចង្អុល​ទៅលើ​ត្រង់ ពេល​ផ្គួប​ម្រាមដៃ​បួន​ទៀត​យ៉ាង​ណែន​ចូលគ្នា​
​    ​ប្រសិនបើ​ក្តោប​ម្រាមដៃ​ផ្សេងទៀត​យ៉ាង​ណែន​ហើយ កូនដៃ​នៅតែ​ឈរ​ត្រង់ នោះ​លោកអ្នក​ស្ថិតក្នុង​ប្រភេទ​មនុស្ស ចូលចិត្ត​សុបិន តែ​មិន​ចូលចិត្ត​អនុវត្ត​។ លោកអ្នក​រស់នៅ​ពោរពេញ​ដោយ​ក្តី​ស្រមៃ និង​នឹកថា​ថ្ងៃ​ណាមួយ​នឹង​ក្លាយជា​មនុស្ស​ជោគជ័យ ដោយ​មិនបាច់​ប្រឹង​។ ហេតុ​ដូច្នេះហើយ ទើប​ក្តី​សុបិន​របស់​លោកអ្នក​តែងតែ​ស្ថិតនៅលើ​មេឃ​ឈោង​ចាប់​មិនដែល​បាន​។ 

​    ​៤. កូនដៃ​តូច​ហើយ​មូល​
​    ​មនុស្ស​មានកូន​ដៃ​តូច​ហើយ​មូល ជា​មនុស្ស​ពូកែ​សព្វគ្រប់ និង​ប្រសព្វ​ធ្វើ​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ជុំវិញខ្លួន​។​

​    ​៥. កូនដៃ​តូច​តែ​ជ្រុងៗ​
​    ​ពួកគេ​ជា​មនុ​ស្សមាន​ហេតុផល ឆាប់​រំភើបចិត្ត ចូលចិត្ត​អាណិត​គេ ជួយ​គេ តែ​មិនមែន​ដោយសារ​ពួកគេ​ចិត្តល្អ​ទេ គឺ​ដោយសារ​ពួកគេ​មាន​ហេតុផល​ក្នុង​ការជួយ បើ​មិន​ទំនង​ក៏​មិន​ជួយ​ដែរ​៕

5 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់