Hacker ច្រើនពេក​សូម្បីតែ សម្តេច​ប៉ាប​ក៏​បិទ​ស្កុ​ត​លើ​កាមេរ៉ា iPad ដែរ​

    ​មេដឹកនាំ​វិហា​ការ​តូ​លិ​ក​កំពុង​ចាត់វិធានការ​បន្ថែមទៀត​ដើម្បី​ការពារ​ខ្លួន​ពី​ពួក Hakcer​។​

​    ​រូបភាព​មួយ​នេះ​ត្រូវបាន​ចែករំលែក​តៗ​គ្នា​នៅលើ​បណ្តាញ​សង្គម Twitter ដោយ​បង្ហាញ​ពីស​ម្តេច​ប៉ាប​ហ្វ្រ​ង់​ស៊ី​ស​កាន់ iPad ជាមួយ​ក្រដាស​ស្អិត​មួយ​បិត​ត្រង់​កន្លែង​កាមេរ៉ា​ខាងមុខ​។​

​    ​ការបិត​កាមេរ៉ា​ខាងមុខ​បាននិងកំពុង​ល្បី​ខ្ទរខ្ទារ​ខណៈ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook លោក Mark Zuckerberg និង​នាយក FBI លោក James Comey ទាំងពីរ​នាក់​បាន​ប្រើ​បច្ចេកទេស​នេះ​ពីមុនៗ​ផងដែរ​។​

​    ​រូបភាព​របស់​បុព្វ​ជិត​រូបនេះ​ត្រូវបាន​ចែករំលែក​នៅលើ Twitter ដោយ​ម្ចាស់​គណនី​ឈ្មោះ Collin Anderson ដែល​រូបគេ​ថែមទាំង​បាន​សរសើរ​សម្តេច​ប៉ាប​ចំពោះ​ការបិត​កាមេរ៉ា​ខាងមុខ​ដើម្បី​សុវត្ថិភាព​ផ្ទះ​ខ្លួន​៕

ប្រភព៖ដេលីមែល

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...