ធ្វើតេស្ត​ទឹកនោម​ឃើញ​មាន​សារធាតុ​ញៀន​ទាំង ​៧ ​នាក់​បញ្ជូនទៅ​តុលាការ​

    កោះកុង ៖ ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខេត្តកោះកុង​បាន​ល្បាត​ត្រួតពិនិត្យ​រដ្ឋបាល​ពេលយប់ឈានទៅ បាន​បង្ក្រាប ករណី ប្រើប្រាស់ បាន​មួយ​ករណី នៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ នៅ​យប់​ថ្ងៃទី​៦​​ មករា ​២០១៧ ដោយ​ឃាត់​ជនសង្ស័យ​៧​នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ៖ ១- ឈ្មោះ ហួរ ហៀ​ង (​អា​កូ​) ភេទប្រុស អាយុ ២០ ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ កម្មករ​នេសាទ  ទីល​លំនៅ  ភូមិ៣ សង្កាត់​ស្មាច់មានជ័យ ក្រុងខេ​មរ​ភូមិ​ន្ន ខេត្តកោះកុង, ២-​ឈ្មោះ កែវ សុ​ភ័​ក្រ ភេទប្រុស អាយុ​៣១​ឆ្នាំ កម្មករ ភូមិ​១ សង្កាត់​ស្មាច់មានជ័យ, ៣-​ឈ្មោះ ម៉ែន តុលា ភេទប្រុស អាយុ​២២​ឆ្នាំ​ស្នាក់នៅ​ភូមិ​៤ សង្កាត់​ដងទង់ មុខរបរ​នេសាទ, ៤-​ឈ្មោះ ធី ប៊ីប៊ី ភេទ​ប្រុស​ អាយុ២២​ឆ្នាំ ស្នាក់នៅ​ភូមិ​៤, ៥-​ឈ្មោះ​
 ម៉ី​ន រ៉ា ភេទ​ប្រុស អាយុ​២២ឆ្នាំ ស្នាក់នៅ​ភូមិ​៣, ៦-​ឈ្មោះ ហ៊ិ​ន ដុ​យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់នៅ​ភូមិ​១ និង​៧-​ឈ្មោះ ភិន ភក្តី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់នៅ​ភូមិ​៤។​

    ​បន្ទាប់ពី​ពិនិត្យ​ទឹកនោម​តាមរយៈ​ធ្វើតេស្ត ឃើញថា វិជ្ជមាន​ទាំង ​៧ ​នាក់ ប៉ូលិសបានបំពេញ​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិ​វិធី៕

Unnamed %284%29
adverise with khmeread
Loading ad ...