លលក​ញី​ឈ្មោល​សម្ងំ​ជក់​ថ្នាំញៀន​ជាប់​ខ្នោះ​ទាំង​ ២​​ នាក់​

    កណ្តាល ៖ ប៉ូលិស​ស្រុក​កៀនស្វាយ​បាន​បង្ក្រាប​កា​រក្សាទុក​នូវ​សារធាតុ​ញៀន​ខុស​ច្បាប់​ដើម្បី​ជួញដូរ​ក្នុងករណី​ទី​១៩ នា​ថ្ងៃទី​០៧ ​មករា ២០១៧ ​វេលា​ម៉ោង​១១​ និង​៣០​នាទី នៅ​ចំណុច​ភូមិ​ព្រែក​ដូង​២​ ឃុំ​កំពង់ស្វាយ​ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ ដោយ​ឃាត់ខ្លួន​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​។​

    ប៉ូលិស​និយាយថា ជនល្មើស​២​នាក់​គឺ​១-​ឈ្មោះ​ ម៉ុ​ល​ ពុធ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ ជនជាតិ​​ខ្មែរ មុខរបរ​ជាងដែក មាន​ទីលំនៅ​ភូមិ​ស្វាយ​ប្រហួ​ត  ឃុំ​គោគ​ព្រីង ​ស្រុក​ស្វាយ ជ្រុំ​ខេត្ត​ស្វាយ​រៀង ​(​បច្ចុប្បន្ន​មក​ស្នាក់នៅ​ជាមួយ​ប្រពន្ធ​ភូមិ​ព្រែក​ដូង​២ ​ឃុំ​កំពង់ស្វាយ​) ​និង​២-​ឈ្មោះ ​អ៊ី វណ្ណ​នី ភេទ​ស្រី អាយុ​២៥​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ព្រែក​ដូង​២​ ឃុំ​កំពង់ស្វាយ​ ស្រុក​កៀនស្វាយ ​ខេត្តកណ្តាល​។​

    វត្ត​តាង​ចាប់យក ម្សៅក្រាម​ពណ៌ស​ថ្លា​(​ម៉ា​ទឹកកក​)០៤​កញ្ចប់​តូច, ​ទូរស័ព្ទដៃ​១០​គ្រឿង (​ម៉ាក​ណូគា​ចុច​ពិល​០៥​គ្រឿង ម៉ាក​ហៃ​យ៉ា​០២​គ្រឿង ម៉ាក​សាំ​ស៊ុ​ង​០២​គ្រឿង និង​ម៉ាក​អាយ​ខ​ល​០១​គ្រឿង​)។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ខាងលើ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​ស្វាយ​ បាន​ធើ្វ​ការចុះ​ល្បាត​នៅក្នុង​មូល​រដ្ឋា​ន លុះដល់​កន្លែងកើតហេតុ​ដោយមាន​ការសង្ស័យ ក៏បាន​ចូលទៅ​សួរនាំ​រួច​ធើ្វ​ការឆែកឆេរ ប្រទះឃើញ​ម្សៅ​ក្រាម​ថ្លា ​(​ម៉ា​ទឺ​កក​ក​) ០៤​កញ្ចប់​តូច នៅក្នុង​ផ្ទះ​។​ បន្ទាប់មក​ក៏បាន​ឃាត់​ខ្លួន​អ្នក​ទាំង​០២​ខាងលើ​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​ចាត់ការ​ទៅតាម​និតិ​វិធី​៕

Untitled 1
adverise with khmeread