រថយន្ត​ធំ​បើក​បុក​ម៉ូតូ​ស្លាប់​ម្នាក់​ និង​របួស​ម្នាក់​នៅ​តាខ្មៅ​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ថ្ងៃទី​០៧​ មករា​ ២០១៧ ​វេលា​ម៉ោង​១១ ​និង​៣០​នាទី​ត្រង់ចំណុច​ភ្លើងស្តុប​គល់ស្ពាន​ព្រែក​ហូរ​លើផ្លូវ​លេខ​១១៥ ​ភូមិ​តា​ក្តុល​ត្បូង សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​របួស​ម្នាក់។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត ហ៊ីយ៉ាន់ដាយ HYUNDAI ពណ៌ខៀវ ពាក់​ស្លាកលេខ ភ្នំពេញ​ 3A-2831 អ្នកបើកបរ​ឈ្មោះ ផូយ គ​ន្ធា ភេទ​ប្រុស ​អាយុ៣៧​ឆ្នាំ នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​បត់​ស្តាំ។​

    លុះដល់​ចំណុច​ខាងលើ ក៏បាន​បុក​ជាមួយ​ម៉ូតូ​០១​គ្រឿង ម៉ាក ​Suzuki Smash Revo​ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ កណ្តាល 1G-9307 ជិះ​ក្នុងទិសដៅ​ព​ស្របគ្នា ពី​ត្បូង​មក​ជើង​បត់​ស្តាំ​អ្នកបើក​ម៉ូតូ​ឈ្មោះ អាន ប៊ុន​ថេ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ជ្រៃ​រយោង ឃុំ​ក​ណ្តោ​ក ស្រុកកណ្តាល ស្ទឹង​ខេត្តកណ្តាល​ (​រងរបួស​ស្រាល​)​ និង​បណ្តាល​អ្នករួមដំណើរ​ជាមួយ​ម៉ូតូ​ម្នាក់​ឈ្មោះ ម៉ាត់ ម៉ូ​សា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ស្រុក​កោះធំ ខេត្តកណ្តាល ​(​មិនទាន់​ស្គាល់​ភូមិ​ឃុំ​) ​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​។​

    មធ្យោបាយ​ដែល​ពាក់ព័ន្ធ​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​បណ្តោះអាសន្ន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ មូលហេតុ​មកពី អ្នកបើកបរ​រថយន្ត​បើកបរ ខ្វះ​ការប្រុងប្រយ័ត្ន ចំណែក​អ្នកបើក​ម៉ូតូ​បើក​ក្នុងស្ថានភាព​មាន​ជាតិ​ស្រវឹង មាន​កំរិត​0,96mg/L​។ ​អ្នកបើកបរ​ម៉ូតូ​និង​អ្នកបើកបរ​រថយន្ត​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ក្រុង​តាខ្មៅ៕

Untitled 1
adverise with khmeread
Loading ad ...