ឈប់​បារម្ភ​ទៅ​! នេះ​ជា​វិធី​កម្ចាត់​ក្លិនឆ្អេះ​និង​ស្នាម​ទឹកនោម​លឿងៗ​លើ​ពូក​យ៉ាង​ងាយ មិន​នឹកស្មាន​ដល់​!

     សម្រាប់​ស្ត្រី​មេផ្ទះ​ទាំងឡាយ ការងារ​ផ្ទះបាយ​និង​ការមើល​ថែកូនៗ​មិនមែនជា​ការងារ​លំ​បាក​តែមួយ​មុខ​ទេ ការសម្អាត​ពូក​ប្រឡាក់​ទឹកនោម និង​ក្លិនឆ្អេះ​ក៏​ជា​បន្ទុក​ធ្ងន់ធ្ងរ​មួយទៀត​ផងដែរ​។ ថ្ងៃនេះ​លោកអ្នក​ចូល​អាន​ចំ​អត្ថបទ​ពិសេស​ហើយ​។ លោក​អ្នកនឹង​បានដឹង​ពី​របៀប​កម្ចាត់​ក្លិនឆ្អេះ​និង​ស្នាម​ប្រឡាក់​ទឹកនោម​យ៉ាង​ងាយស្រួល​ដូចខាងក្រោម​៖

​    ​អ្វីដែល​លោកអ្នក​ត្រូវការ​គឺ​
​    ​១. ដប​ទឹក​ទទេ សម្រាប់​បាញ់​


​    ​២. ទឹក​អ៊ីដ្រូសែន Hydrogen (​ទិញ​នៅ​ឱសថស្ថាន​) ២៤០ មិ​ល្លី​លីត្រ​


​    ​៣. ម្សៅ Baking Soda ២ ស្លាបព្រា​បាយ​


​    ​៤. សាប៊ូ​លាងចាន ឬ សាប៊ូ​លាងដៃ​


​    ​៥. ទឹកក្រូច​សើច ១ គ្រាប់​


​    ​
​    ​* វិធី​អនុវត្ត​
​    ​- លាយ​គ្រឿងផ្សំ​ទាំងអស់​ដាក់ចូល​ដប​។ កូរ​ឱ្យ​សព្វ តែ​កុំឱ្យ​វា​បែក​ពពុះ​ខ្លាំងពេក​។ 
​    ​- បាញ់​ទឹក​នេះ​លើ​ពូក​ដែល​ប្រឡាក់​ទឹកនោម​។​
​    ​- ទុកចោល ៤ ទៅ ៥ នាទី ស្នាម​លឿង​នឹង​បាត់​អស់រលីង ហើយ​បន្ទាប់មកទៀត ត្រូវ​ទុក​វា​ចោល ១ ម៉ោង សឹម​យកទៅ​ហាលថ្ងៃ​ជាការ​ស្រេច​៕

0
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...