Cristiano Ronaldo បង្អួត​ស្បែកជើង​បាត​ទឹកមាស​តែមួយគត់​ដែល Nike ផលិត​សម្រាប់​គាត់​

    ​Cristiano Ronaldo បាន​បញ្ចេញ​នុ​វ​អាវុធ​ថ្មី​របស់គាត់ ដែលជា​ស្បែកជើង​បាល់ទាត់​បា​តព​ណ៌​មាស​របស់ Nike ជា​លើកដំបូង ចាប់តាំងពី​ការ​ឈ្នះ​ពានរង្វាន់ Ballon d'Or ទី​បួន​របស់គាត់ និង​ត្រូវបាន​គេ​ប្រកាសថា​ជា​កីឡាករ​ឆ្នើម​នៅក្នុង​តំបន់​អឺរ៉ុប​ផងដែរ​។​

​    ​តារាបាល់ទាត់​ក្រុម​អធិរាជ​ស Real Madrid រូបនេះ បាន​ពាក់​នូវ​ស្បែកជើង​ម៉ាក​ថ្មី Mercurial Superfly CR7 Vitorias ដែល​បាន​រចនា​ជាពិសេស​សម្រាប់​គាត់ ដោយ​ម្ចាស់​ឧបត្ថម្ភ​សម្ភារៈ​កីឡា Nike របស់គាត់ ដើម្បី​ជាការ​កិត្តិយស​សម្រាប់​កិត្យានុភាព​របស់គាត់​។​

​    ​ហើយ​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ បាន​បង្អួត​សម្រស់​នៃ​ស្បែកជើង​ពណ៌​មាស​លា​យស​ដ៏​ស្រស់ស្អាត​របស់គាត់​ជា​លើកដំបូង​ក្នុងជំនួប​ក្នុង​ទឹកដី​របស់​អធិរាជ​ស ដែល​ទទួល​ក្រុម​ភ្ញៀវ Grenada នៅលើ​ទឹកដី Santiago Bernabeu កាលពី​យប់មិញ​នេះ​៕

Untitled 1 adverise with khmeread

មតិយោបល់