រឿងចង្រៃមិនគួរកើត! ភ្ញៀវស្ទាវពីរក្រុមវាយតប់គ្នាក្នុងកម្មវិធីខួបកំណើត ម្ចាស់កម្មវិធីចេញលុយសងគេទាំងស្រុង

    ភ្នំពេញ ៖ ក្រោយពី​មើល​វីដេអូ​នេះ​រួច គេ​អាច​វាយតម្លៃ​បាន​ថា ក្រុមមនុស្ស​មួយចំនួន​ដែល​ចូលរួម​ក្នុង​ពិធី​ខួបកំណើត​កាលពី​យប់មិញ បានធ្លាក់ចុះ​នូវ​សីលធម៌​សង្គម​យ៉ាងខ្លាំង គ្មាន​ការយោគយល់ អធ្យាស្រ័យ​គ្នា​ក្នុងការ​រស់នៅ ដោយ​ប្រើ​កម្លាំងបាយ​ជំនួស​ការសន្ទនា​គ្នា​ដោយ​មិត្តភាព។​

    ជាក់ស្តែង​មាន​មនុស្ស​ទំនើង​ ២ ក្រុម បាន​វាយតប​គ្នា​ផ្អើល​ឈុ​ល​ក្នុង​កម្ម​វី​ធី​ខួប​កណើត នៅ​ហាង​ផឹក​ស៊ីវី​ហ្វ្រែ​ង សាខា​ស​ន្ឋ​រ​ម៉ុក (​ក្រោយមន្ទីរពេទ្យ​កុមារ​ជាតិ) ​ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក បង្កឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៧​។​

    បើ​មើល​តាម​វីដេអូ​ដែល​ថត​បាន ការ​ប្រ​យុ​ទ្ធគ្នា​ទាំង​កណ្តាលយប់​របស់​ក្រុមមនុស្ស​ទំនើង​ទាំងនេះ បានធ្វើឱ្យ​ប្រជាពលរដ្ឋ​នៅក្បែរនោះភ័យខ្លាច។​ យ៉ាងណាក៏ដោយ​គេ​នៅ​មិនទាន់​ដឹងថា ទំនាស់​ផ្តើមចេញពី​រឿង​អ្វី​នៅឡើយ​ទេ ហើយ​អ្វីដែល​ក្រៀមក្រំ​បំផុត​គឺ​សាមីខ្លួន​ម្ចាស់​កំណើត​ដែល​ត្រូវសង​ដល់​ការខូចខាត​ដល់​ម្ចាស់​ហាង នៅក្នុង​ថ្ងៃ​ដែល​ត្រូវ​រីករាយ៕

 

Untitled 1
adverise with khmeread
Loading ad ...