Chinese Super League ត្រៀមផ្តល់ប្រាក់ ៨០០.០០០ ផោនក្នុងមួយសប្តាហ៍ដល់កីឡាករឆ្នើមវ័យក្មេងរបស់អង់គ្លេស

          ក្លឹបក្របខណ្ឌ Chinese Super League កំពុង​ត្រៀម​ខ្លួន​ចំណាយ​ប្រាក់​៨០០.០០០​ ផោន​ក្នុងមួយសប្តាហ៍​ដល់កីឡាករកំពូលម្នាក់​របស់អង់គ្លេស​​។

          កីឡាក​រល្បីៗ​ជា​ច្រើន​ដែល​បានចុះកិច្ច​សន្យា​រួច​ហើយ​គឺស្ថិតក្នុង​ដំណាក់​កាល​ចុងក្រោយ​នៃអាជីព​របស់ខ្លួន ប៉ុន្តែពេលនេះក្លឹប​​អ្នកមាន​នៅ​ចិន​​ចង់​ធ្វើ​ឲ្យ​កីឡាករវ័យក្មេងរបស់​អង់គ្លេស​ម្នាក់កាន់តែ​អស្ចារ្យ​បន្ថែមទៀតក្នុងអាជីព​របស់​ខ្លួន។

          ពោលគឺក្លឹបនៅ​ចិន​កំពុង​ផ្តោតគោល​ដៅ​លើ​កីឡាករ​វ័យ​ក្មេង​​ម្នាក់​ ហើ​យ​ Dele Alli, Harry Kane, Ross Barkley និង​ Daniel Sturridge ស្ថិតក្នុង​ចំណោម​កីឡាករ​ដែលគេប៉ាន់ប្រមាណ។

          តំណាងមក​ពីក្របខណ្ឌ Chinese Super League បាន​ទាក់ទង​អន្តរការី​ ដោយ​រំពឹងថា នឹងអាច​សម្រេចផែនការរបស់​ពួកគេ។ ក្លឹបនៅចិនជឿថា ការទាក់​ទាញ​កីឡាក​រសំខាន់ៗ​របស់​អង់គ្លេស​មក​ចូល​រួម​ នឹងធ្វើ​ឲ្យ​ក្របខណ្ឌ​បាល់​ទាត់​នៅ​ចិន​កាន់​តែ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ខ្លាំង​ជាង​មុន​។

          Wayne Rooney និង​ John Terry ដែល​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​ស្ថិតក្នុងវ័យ​៣០​ឆ្នាំ​ នៅតែ​ជា​គោលដៅ​របស់​ក្លឹប​ចិន។​ កីឡាករ Jon Mikel Obi វ័យ​២៩​ឆ្នាំ​គឺជា​កីឡាករ​ថ្មីបំផុត​ដែល​ចាកចេញពី​ក្រប​ខណ្ឌ​ PL ​ទៅលេងនៅ​ប្រទេស​ចិន​កាល​ពី​ថ្ងៃសុក្រ ដោយ​ផ្ទេរ​ពី​ក្លឹប Chelsea ទៅ​ចូល​រួម​ជា​មួយក្លឹប Tianjin TEDA ៕

4 adverise with khmeread
Loading ad ...