ក្លឹប PSG ត្រៀមដណ្តើមយក Sanchez ខណ:ការចរចាកិច្ចសន្យាថ្មីបន្តជាមួយ Arsenal ជាប់គាំង

          ខណៈ​ពេលកីឡាករ Alexis Sanchez នៅ​សល់​ពេល​ត្រឹម​១២​ខែ​ក្នុង​កិច្ច​សន្យា​ចាស់ជាមួយ Arsenal ក្លឹបយក្សបារាំង Paris St Germain ហាក់ដូចជា​កំពុង​គាំទ្រកីឡាកររូបនេះ​ឲ្យ​បន្ត​ភាព​ជាប់គាំ​ង​ជុំវិញ​ការបន្តកិច្ច​សន្យា​ថ្មី​​ជា​មួយ​ក្លឹប​​ Asenal។

          ក្លឹបជើងឯកបារាំងមួយ​នេះ​ជឿថា នៅពេលការទិញដូររដូវក្តៅមកដល់ ពួកគេ​អាច​នឹងទិញ​យកខ្សែ​ប្រ​យុទ្ធ​រូបនេះ​ក្នុងតម្លៃ​ទាប​ជាង​៦០លានផោន ។

          ប្រធាន​បច្ចេក​ទេស​របស់ PSG លោក​ Patrick Kluivert គឺជា​អ្នកគាំទ្រ​ដ៏សំ​ខាន់​របស់​ខ្សែប្រយុទ្ធ​វ័យ២៨​ឆ្នាំ​ដែល​តំណាង​របស់​គាត់​បាន​ប្រាប់ឲ្យ​ដឹងថា ក្លឹប PSG សង្ឃឹម​ថា ការជាប់​គាំងនៅពេល​បច្ចុប្បន្ន​នេះ នឹង​បន្ត​រហូត​ដល់ចប់រដូវ​កាល។

          ក្លឹប PSG ក៏អាចផ្តល់​ប្រាក់ឈ្នួល​ច្រើនជាង​​ក្លឹប​ Arsenal ​​ផង​ដែរ។ កាលពី​ខែ​មុនកាសែត Mirror Sport បាន​បង្ហើបប្រាប់ថា ក្លឹប Chelsea ​ក៏ចាប់អារម្មណ៍​នឹង​ Sanchez ​ផងដែរ ហើយ​កំពុង​តាម​ដាន​កីឡាកររូបនេះ ។

ទោះជាយ៉ាងណាក្រុម​កាំភ្លើង​ធំ​កំពុង​ត្រៀម​​ផ្តល់​ប្រាក់​ឈ្នួល​ឲ្យ​ ២០០.០០០ផោន​ក្នុង​មួយ​សប្តាហ៍ឲ្យ Sanchez​ ប៉ុន្តែ​កីឡាករ​សញ្ជាតិ​ឈីលី​រូប នេះ​ទទួល​បាន​សំ​ណើ​ផ្សេងទៀត​ពីក្លឹប​ចិន​ដែល​ហ៊ាន​ផ្តល់​ឲ្យ​លើស​នេះពីរ​ដង៕

Sanchez
adverise with khmeread