តុលាកាយុត្តិធម៌កំពូលកាតាឡានបានប្រកាសថា កីឡាករ Messi និងឪពុករបស់គាត់នឹងត្រូវបង្ហាញមុខនៅតុលាការក្នុងករណីល្មើសពន្ធចំនួនបីរវាងថ្ងៃទី ៣១ ឧសភា ដល់ ថ្ងៃទី ៣ មិថុនា។
នៅក្នុងការចោទប្រកាន់នោះ ការិយាល័យរដ្ឋអាជ្ញាសាធារណៈបានស្នើឲ្យមានការកាត់ទោសជាប់ពន្ធនាគារ ១៨ ខែ ចំពោះលោក Jorge Horacio Messi (ឪពុក Messi) ដោយសារបង់ពន្ធតែ ៤,១ លានយ៉ូរ៉ូ។
ទោះជាយ៉ាងនេះក៏ដោយ ករណីរឿងក្តីនេះត្រូវបានគេស្នើមិនឲ្យមានការប្រឆាំងនឹងកីឡាករបាល់ទាត់រូបនេះទេ បើទោះជាគាត់ជាកម្មវត្ថុនៃបណ្តឹងនេះក៏ដោយ ហើយគេដឹងថា គាត់មិនបានដឹងអំពីបទល្មើសនេះទេ។
ទោះជាយ៉ាងនេះក៏ដោយ កីឡាកររូបនេះនឹងប្រឈមមុខចំពោះរឿងក្តីនេះ បន្ទាប់ពីសេវាផ្នែកច្បាប់របស់រដ្ឋបានគាំទ្រការចោទប្រកាន់ប្រឆាំងនឹងគាត់ ហើយនឹងស្វះស្វែងដាក់ទោសចំនួន ២២ ខែ ដូចករណីរបស់ឪពុករបស់លោកចំពោះបទល្មើសពន្ធចំនួនបីករណី។
ឪពុកកីឡាករ Messi និយាយថា គាត់នឹងព្រមទទួលខុសត្រូវចំពោះកិច្ចការសារពើពន្ធរបស់កូនប្រុសរបស់គាត់ ប៉ុន្តែការពិនិត្យរបស់ចៅក្រមបានព្រមព្រៀងគ្នាដើម្បីបន្តរឿងក្តីដើម្បីប្រឆាំងនឹងកីឡាករ Messi និងការសម្រេចចិត្តដែលត្រូវបានផ្តល់សច្ចាប័នជាបន្តបន្ទាប់ដោយតុលាការកំពូល Barcelona។
រឿងក្តីនេះនឹងធ្វើឡើងបីថ្ងៃបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League និងមុនបីថ្ងៃពេលក្រុមជម្រើសជាតិអាហ្សង់ទីនចាប់ផ្តើមរៀបចំខ្លួនសម្រាប់បាល់ទាត់ Centennial Copa América ២០១៦ ដែលសហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតមួយចំនួនក្នុងកម្មវិធី៕
