លោក Conte: Michy Batshuayi ត្រូវស្វែងរកឱកាសដោយខ្លួនឯង ពេលប្រកួតជាមួយ Peterborough

          គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Antonio Conte បាន​ទាម​ទារ​ឲ្យ​កី ឡាករ​ Michy Batshuayi បង្ហាញ​ថា ខ្លួន​ពិតជាស័ក្តិសម​នឹងទទួល​បាន​កៅអី​ក្នុង​ក្រុម​​ជម្រើសដំបូង​​។

          Batshuayi អាចនឹង​​បង្ហាញមុខ​ជា​លើក​ដំបូង​​ជាមួយ​ក្រុម​ Chelsea ក្នុង​ការ​ប្រកួត​ FA Cup ជាមួយ​ក្រុមPeterborough ចាប់តាំងពី​ខែ​តុ​លា​មក។ ខ្សែប្រយុទ្ធ​រូបនេះមិនសូវ​មាន​ឱកាស​បង្ហាញមុខ​ទេចាប់តាំង​ផ្ទេរ​ពីក្លឹប​ Marseille ក្នុង​តម្លៃ​៣៣​លាន​ផោន​ក្នុងខណ:ពេលដែល​ខ្សែប្រយុទ្ធ Diego Costa កំពុង​ឡើង​ជើង​ខ្លាំង។

​          លោក Conte នៅតែមើល​រំលង​ Batshuayi បើទោះបីជា​ពេលដែល Costa ជាប់​បម្រាម​មិនអាចលេងបាន​ក៏ដោយ។

          ប៉ុន្តែនៅពេលនេះ​ Batshuayi នឹងអាចទទួលបាន​ឱកាស​ម្តងទៀត ហើយ​លោក​​ Conte បាននិយាយថា​ ”​វាពិតជា​សំខាន់​ណាស់សម្រាប់គាត់​ក្នុង​ការ​ផ្តោត ការយក​ចិត្ត​ទុកដាក់​លើ​ការប្រកួត​។ លេងឲ្យ​បាន​ល្អ ហើយ​បង្ហាញ​ខ្ញុំថា គាត់ អាចសម្របខ្លួន​ជាមួយនឹង​គំនិត​របស់យើងបាន”៕

Michy adverise with khmeread

មតិយោបល់