samsung-banner
adverise with khmeread

Wayne Rooney: ខ្ញុំ​មាន​កិត្តិយស​ដែល​តាម​ស្មើ​ឯតទគ្គ​កម្ម Sir Bobby Charlton

 93310643 rooney

    ​ប្រធាន​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Wayne Rooney និយាយថា គាត់​គឺមាន "​កិ​ត្ត​យស​" ក្នុងការ​ឈរ​ទន្ទឹម​ទៅនឹង​វីរបុរស​អង់គ្លេស និង​បិសាច​ក្រហម​លោក Sir Bobby Charlton ក្នុងនាម​ជា​អ្នករក​គ្រាប់​បាល់​ច្រើនជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប ប៉ុន្តែ​គាត់​បញ្ជាក់ថា គាត់​ចង់​បំបែក​កំណត់ត្រា​មួយ​នេះ​ក្នុងពេល​ឆាប់ៗ​នេះ​។​

​    ​គ្រាប់​បាល់​ក្នុង​ដំណើរ​ប្រជែង​ពាន​ខាប់​ក្នុងស្រុក​របស់គាត់​ទៅលើ Reading បានធ្វើឱ្យ​តារាបាល់ទាត់​វ័យ ៣១​ឆ្នាំ​រូបនេះ អាច​ស្វែង​រកបាន​គ្រាប់​បាល់​សរុប​បាន​ចំនួន​២៤៩ គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ៥៤៣​លើក ដោយ​សម្រេចបាន​សមិទ្ធ​ផល​គួរឱ្យកត់សម្គាល់​នេះ​លឿន​ជាង​លោក Charlton ចំនួន ២១៥ ប្រកួត និង ៤ រដូវ​កាល​។​

​    ​ក្រោយ​បញ្ចប់​ការប្រកួត Rooney បាន​និយាយថា "​វា​គឺជា​ពេលវេលា​ដ៏​មាន​មោទនភាព​មួយ​។ យើង​មានការ​ប្រកួត​ក្នុងផ្ទះ​ពីរ​ប្រកួត​នឹង​ឈាន​មកដល់​ក្នុង​សប្តាហ៍​នេះ ដូច្នេះ​សង្ឃឹម​យ៉ាង​មុតមាំ​ខ្ញុំ​អាច​ទទួលបាន​គ្រាប់​បាល់​បន្ទាប់​មួយទៀត​នៅក្នុង​ការប្រកួត​មួយ​ក្នុងចំណោម​ការប្រកួត​ទាំងនោះ​"៕

 

adverise with khmeread

មតិយោបល់