ប៉ូលិស​ស្រុក​ស្អាង​វ៉ៃខ្នោះ​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    កណ្តាល ៖ ប៉ូលិស​ស្រុក​ស្អាង​បាន​បង្ក្រាប​ការរក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ ញៀន (​ម៉ា​ទឹកកក​)​ ករណី​ទី១៨ នា​ថ្ងៃទី​០៧​ មករា ២០១៧ ​វេលា​ម៉ោង​៦ ​និង​១៥​នាទី នៅ​ចំណុច​ភូមិ​កណ្ដាល ឃុំ​ក្រាំ​យ៉ូ​វ ស្រុក​ស្អាង ​ខេត្តកណ្ដាល ​ឃាត់ខ្លួន​ម្នាក់​ក្នុងចំណោម​ ២ ​នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ម៉ន មេន ភេទប្រុស អាយុ​៣៦​ឆ្នាំ ជន​​ជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិសិត្បូ ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល (​ឃាត់ខ្លួន​)​ និង​២.​ឈ្មោះ ​ម៉ន តុល ​ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ​ជនជាតិ ខ្មែរ​មុខរបរ មិន​ពិតប្រាកដ​មាន​ទីលំនៅៗ​ភូមិ​កណ្តាល​ ឃុំ​ក្រាំង​យ៉ូ​វ ​ស្រុក​ស្អាង​ ខេត្តកណ្តាល ​(​គេចខ្លួន​)​។​

    វត្ថុតាង​យក ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា សារធាតុ​ញៀន ​(​ម៉ា​ទឹកកក​) ០១​ កញ្ចប់​តូច​ និងឧបករណ៍​វេច​ខ្ចប់​ប្រើប្រាស់​មួយចំនួន​។​ 

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​០៧​ មករា​ ២០១៧​ វេលា​ម៉ោង​៦ ​និង​១៥​នាទី​ល្ងាច​ប៉ូលិស​ទទួលបាន​ព័ត៌មាន​ពី​ប្រជាជនមាន​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះ​ឈ្មោះ​ ម៉ន តុល ស្ថិតនៅ​ភូមិ​កណ្ដាល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល។​

    ភ្លាមនោះ​កម្លាំង ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​សហការ​ជាមួយ​កម្លាំង​ប៉ុ​ស្ដិ៍នរគ​បាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ ​បាន​ចុះ​ដល់ចំណុចកើតហេតុ​ខាងលើសមត្ថកិច្ច បាន​ជួប​ប្រទះឃើញ សង្ស័យ​ឈ្មោះ ​ម៉ន មេន ត្រូវជា​បង​របស់​ឈ្មោះ​ ម៉ន តុល បាន​ព្យាយាម​រត់​គេច​ពី​សមត្ថកិច្ច ចេញពីផ្ទះ​ឈ្មោះ ​ម៉ន តុល​។ បន្ទាប់មក​បានធ្វើការ​ឃាត់ខ្លួន​បាន​ឈ្មោះ ម៉ន មេន​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ ម៉ន មេន សារភាពថា មូលហេតុ​ដែល​ខ្លួន​រត់គេច ពី​សមត្ថកិច្ច​ដោយសារ​កន្លងមក​ខ្លួន​ធ្លាប់​លក់​នឹង​ប្រើប្រាស់​គ្រឿងញៀន​ប្រភេទ​ម៉ាក​ទឹកកក​នៅផ្ទះ​របស់​ឈ្មោះ ​ម៉ន តុល។ បានធ្វើការ​ត្រួតពិនិត្យ​នៅក្នុង​បន្ទប់​របស់​ឈ្មោះ​ ម៉ន តុល បាន​រកឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​០១​កញ្ចប់​តូច និង​ឧបករណ៍​វេច​ខ្ចប់​ប្រើប្រាស់​មួយចំនួន។​

    ឈ្មោះ​ ម៉ន មេន បាន​អះអាងថា គ្រឿងញៀន​ប្រភេទ​ម៉ាក​ទឹក​ចំនួន​០២​ក​ញ្ចា​ប់​តូច​នេះ​គឺ​ឈ្មោះ​ ម៉ន តុល បាន​ទិញ​ពី​វាល​ខ្សាច់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ​។ ​សមត្ថកិច្ច​បាន​បញ្ជូន​ឈ្មោះ ​ម៉ន មេន រួម​និង​វត្ថុតាង​មកកាន់​អធិការដ្ឋាន​ស្រុក​ស្អាង​ដើម្បី​បន្តរ​អនុវត្តតាម​នីតិវិធី៕​

adverise with khmeread