Bournemouth, Stoke និង West Brom ចាញ់​ក្រុម​តូចៗ​នៅ​លី​ក​លំដាប់​ទាប​ដូចគ្នា​

    ​ក្រុម​មកពី​លី​ក​កំពូល​អង់គ្លេស Premier League មានដូចជា Bournemouth, Stoke City និង West Bromwich Albion ត្រូវបាន​ទម្លាក់​ចេញពី​ដំណើរ​ប្រជែង​ពាន​ខាប់​ក្នុងស្រុក FA Cup ដោយ​គូប្រជែង​មកពី​លី​ក​កម្រិត​ទាប​ក្នុង​ជុំ​ទី​បី​កាលពី​យប់មិញ​នេះ​។​

​    ​Bournemouth ត្រូវបាន​ផ្តួល​ក្នុង​លទ្ធផល ៣-០ ដោយ​ក្រុម​មកពី​លី​ក​លំដាប់​ទី​ពីរ League One របស់​អង់គ្លេស​ក្រុម Millwall ខណៈដែល Stoke បាន​បរាជ័យ​ក្នុង​លទ្ធផល ២-០ នៅលើ​ទឹកដី​របស់ខ្លួន​ក្រោម​ដៃ​ក្រុម​មកពី​លី​ក​លំដាប់​ទី​ពីរ Championship ក្រុម Wolverhampton Wanderers ។​

​    ​West Brom បាន​បរាជ័យ​ក្នុង​លទ្ធផល ២-១ នៅលើ​ទឹកដី​របស់ខ្លួន ក្រោម​ថ្វីដៃ​ក្លឹប​សង្ឃឹម​នឹង​ឡើងមក​លី​ក​កំពូល​អង់គ្លេស​នា​ឆ្នាំក្រោយ​ក្រុម Derby ។​

​    ​Everton ត្រូវបាន​ផ្តួល​ដោយ Leicester ហើយ Hull បាន​ទម្លាក់ Swansea ចេញ​ក្នុងការ​ប្រកួត​រវាង​ក្រុម Premier League ដូចគ្នា​តែ​ពីរ​គូ​គត់​កាលពី​យប់មិញ​។​

​    ​ក្រុម​គ្មាន​លី​ក​ត្រឹមត្រូវ​ចំនួន​២ នឹង​ស្ថិតនៅ​ក្នុងការ​ផ្គូរ​ផ្គង​នៅ​ជុំ​ទី​បួន​នា​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយនេះ បន្ទាប់ពី​ឈ្នះ​ក្នុងការ​ប្រកួត​ជើង​ទី​ពីរ​ក្រោយ​ស្មើគ្នា​នៅ​ជើង​ទីមួយ​៕

 93310639 millwall adverise with khmeread
ប្រភព៖ BBC

មតិយោបល់