samsung-banner
adverise with khmeread

ខ្សែការពារ​ឆ្វេង​កំពុង​ឡើង​ជើង Nathan Ake អាច​នឹង​កោះហៅ​ពី​ខ្ចី​ជើង​នៅ Bournemouth មក Chelsea វិញ

Untitled

    ​សេចក្តីរាយការណ៍​ដ៏​ក្តៅគគុក​បាន​លេចឡើង​នៅក្នុង​ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​បានបញ្ជាក់​ថា តោ​ខៀវ Chelsea នឹង​កោះហៅ Nathan Ake ពី​ក្រុម Bournemouth ឱ្យ​ត្រឡប់មកវិញ ដើម្បី​ជា​ជំនួយ​ដល់​ការជំរុញ​ដំណើរ​ឆ្ពោះទៅ​កាន់ការ​ឈ្នះ​ពាន​លី​ក​កំពូល​អង់គ្លេស Premier League របស់​ពួកគេ​។​

​    ​តារាបាល់ទាត់​យុវជន​ហូ​ឡង់​រូបនេះ បានបង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​ជាមួយនឹង Bournemouth ក្នុង​រដូវ​កាល​នេះ ដោយ​ពង្រឹង​មុខមាត់​រូបគេ​ជាតា​រា​រះ​មួយ​ដួង​ក្នុង Premier League​។​

​    ​Ake បាន​បង្ហាញថា សមត្ថភាព​ក្នុង​តំបន់​ការពារ និង​ប្រយុទ្ធ​របស់គាត់​គឺ​ពិត​ជាមាន​គុណភាព​ដែល​អាច​សម្រប​នៅឯ Chelsea បាន​យ៉ាង​ល្អ​។​

​    ​Ake នឹង​ផ្តល់ជូន​អ្នកចាត់ការ​ទូទៅ​ក្រុម​តោ​ខៀវ​លោក Antonio Conte នូវ​ជម្រើស​ជាច្រើន ប្រសិនបើ​គាត់​វិលត្រឡប់​ទៅកាន់​ទឹកដី Stamford Bridge វិញ​។​

​    ​តារាបាល់ទាត់​វ័យក្មេង​រូបនេះ អាច​លេង​គ្រប់កន្លែង​នៅក្នុង​តំបន់​ខាងក្រោម​ទាំងបី ឬ​នៅ​ស្លាប​ខាងឆ្វេង នៅ​ស្ថិតនៅក្នុង​ទីតាំង​របស់ Marcos Alonso៕
 

adverise with khmeread

មតិយោបល់