ប៉ូលិស​ខេត្តបាត់ដំបង​បាន​ឃាត់ ខ្លួន​មុខសញ្ញា​ថ្នាំញៀន ​២ នាក់

    បាត់ដំបង ៖ ប៉ូលិស​ខេត្តបាត់ដំបង​បានធ្វើ​ការឃាត់ ខ្លួន​មុខ សញ្ញា​ចំនួន ២ នាក់ នៅ​ចំណុច​ស្ពានថ្ម ភូមិ​ទំនប់ទឹក ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី៦ ខែ មករា ឆ្នាំ២០១៧​កន្លងទៅនេះ ដោយ​ដកហូត​វត្ថុតាង​ថ្នាំញៀន​មួយចំនួន។​

    លោក​វរៈសេនីយ៍ត្រី ស៊ាន សុ​ណា​ល់ នាយប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ ទាំង ​០២ នាក់​នោះ​មាន​១-​ឈ្មោះ វេត វ​ណ្ណី  ភេទ​ប្រុស អាយុ ៣១ ឆ្នាំ រស់នៅ​ភូមិ​ស្តុក​ប្រវឹក ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង​ និង​២-​ឈ្មោះ ដាំង ម៉ាច ភេទ​ស្រី  អាយុ ៣១ ឆ្នាំ រស់នៅ​ភូមិ​ស្ល​ខ្លាញ់ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង។​

    រឹ​ប​អូស​វត្ថុតាង​មាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម៉ា​ទឹកកក​ICE ទម្ងន់ ០.៦៧​ក្រាម ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន យ៉ាម៉ា WY ទម្ងន់ ០.២៨​ក្រាម ម៉ូតូ​ចំនួន ០១ គ្រឿង និង​ទូរស័ព្ទដៃ​ចំនួន ០១ គ្រឿង ប្រាក់រៀល​ចំនួន ១៩៣.១០០ រៀល និង​ប្រាក់​បាត​ថៃ​ចំនួន ៤.៨៥០​បាត។​

    ចំពោះ​ករណីនេះ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​បាត់ដំបង ដើម្បី​ចាត់ការ​តាមច្បាប់៕ 


 

Unnamed %284%29
adverise with khmeread
Loading ad ...