ក្រុមហ៊ុន HMD Global ចេញ​ស្មា​ត​ហ្វូ​ន Nokia 6 លើកដំបូង​របស់ខ្លួន ដែល​ផលិត​ចេញពី​រោងចក្រ​តែមួយ​ជាមួយ iPhone ដែរ​

    ​ក្រុមហ៊ុន HMD Global ជា​ក្រុមហ៊ុន​ហ្វាំ​ង​ឡង់​ដែល​កាន់កាប់​សិទ្ធិ​ប្រើ​ម៉ាក​សញ្ញា Nokia លើ​ផ្នែក​ទូរស័ព្ទ នៅ​ថ្ងៃអាទិត្យ​នេះ​បានប្រកាស​ស្មា​ត​ហ្វូ​ន​លើកដំបូង​របស់ខ្លួន ដោយ​ផ្តោត​គោលដៅ​លើ​អតិថិជន​ចិន ជាមួយ​តម្លៃ ១៦៩៩ យ័ន (២៤៦ ដុល្លារ​)​។ 

​    ​ការបង្ហាញ​ទូរស័ព្ទ​នេះ​គឺជា​ការកត់សម្គាល់​ស្មា​ត​ហ្វូ​ន​ថ្មី​លើកទីមួយ ដែលមាន​ម៉ាក​សញ្ញា Nokia ពីលើ​ទូរស័ព្ទ ចាប់តាំងពី​ឆ្នាំ ២០១៤ មក នៅពេល​ក្រុមហ៊ុន Nokia Oyj សម្រេចចិត្ត​លក់​ផ្នែក​ទូរស័ព្ទ​របស់ខ្លួន​ទាំងស្រុង​ទៅ​ក្រុមហ៊ុន Microsoft​។​

​    ​ទូរស័ព្ទ​ថ្មី​ឈ្មោះ Nokia 6 ដើរ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់ Google និង ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន Foxconn​។ ទូរស័ព្ទ​នេះ​នឹង​លក់​ផ្តាច់មុខ​ក្នុង​ទីផ្សារ​ចិន​តាមរយៈ​វេ​ប​សាយ​លក់រាយ JD.com​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ក្រុមហ៊ុន HMD​។ 

​    ​ក្រុមហ៊ុន HMD និយាយថា "​ការសម្រេចចិត្ត​ដោយ HMD ដើម្បី​ចាប់ផ្តើម​ស្មាន​ត​ហ្វូ​ន Android ដំបូង​របស់ខ្លួន​ក្នុងប្រទេស​ចិន​គឺជា​ការឆ្លុះបញ្ចាំង​អំពី​បំណង​ក្នុងការ​បំពេញតម្រូវកា​រ​ពិភពលោក​ពិតប្រាកដរ​បស់​អតិថិជន​ក្នុង​ទីផ្សារ​ផ្សេងៗ​គ្នា​ជុំវិញ​ពិភពលោក​...​ចិន​ជាទី​ផ្សារ​យុទ្ធសាស្ត្រ​សំខាន់បំផុត​"​។​

​    ​គួរ​បញ្ជាក់ថា Nokia បាន​លក់​សិទ្ធិ​ផ្នែក​ផលិត​ទូរស័ព្ទ​របស់ខ្លួន​ឱ្យទៅ​ក្រុមហ៊ុន Microsoft ក្នុង​ឆ្នាំ ២០១៤ ប៉ុន្តែ​កាលពី​ខែធ្នូ​ឆ្នាំ​២០១៥ ក្រុមហ៊ុន HMD របស់​ហ្វាំ​ង​ឡង់​បាន​ទិញ​សិទ្ធិ​នេះ​បន្ត​ពី​ក្រុមហ៊ុន Microsoft និង​ប្រគល់​ភារកិច្ច​ផលិត​ទៅ​រោងចក្រ Foxconn ដែល​ផលិត​ទូរស័ព្ទ iPhone ជូន​ក្រុមហ៊ុន Apple ផងដែរ​៕ 

ប្រភព៖បរទេស

L 126507 070938 updates
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...