adverise with khmeread 1

ខ្សែការពារ Branislav Ivanovic នឹង​នៅ​ជាមួយ​តោ​ខៀវ Chelsea បន្តទៀត​

​កីឡាករ Ivanovic នឹង​បន្ត​នៅ​ជាមួយ​ក្រុម Chelsea យ៉ាងហោចណាស់​មួយឆ្នាំ​ទៀត​ដែរ បន្ទាប់ពី​បាន​ចុះ​កុងត្រា​ជាមួយ​ក្លឹប​មួយឆ្នាំ​ទៀត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​បញ្ចប់​មន្ទិលសង្ស័យ​ណាមួយ​អំពី​អនាគត​របស់គាត់​។​

​កិច្ចសន្យា ដែល​គេ​ជឿថា​ស្មើនឹង​ប្រាក់​ឈ្នួល ១២ ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​របស់គាត់ គឺ​ស្របទៅនឹង​គោលនយោបាយ​របស់​តោ​ខៀវ​ក្នុងការ​ផ្តល់ជូន កីឡាករ​អាយុ​លើ ៣០ ឆ្នាំ​នូវ​ការបន្ត​នៅ​ជាមួយ​ក្លឹប​មិន​ឱ្យលើស​មួយឆ្នាំ​ទេ ប៉ុន្តែ​គេ​ជឿថា​មាន​បញ្ចូល​ទាំង​ជម្រើស​សម្រាប់​រយៈពេល ១២ ខែ​ផ្សេងទៀត​។

​ប្រធាន​ក្រុម​ជម្រើសជាតិ​ស៊ែ​ប៊ី ដែល​កុងត្រា​របស់គាត់​ផុតកំណត់​ក្នុង​រដូវក្តៅ​ខាងមុខនេះ លេង​មិនសូវ​បានល្អ​ប៉ុន្មាន​ទេ​ក្នុង​រដូវ​កាល​នេះ ហើយ​ធ្វើ​អាចជួយ​ក្រុម​ការពារ​តំណែង​ជើងឯក​បាត់បង់​ឱកាស​ការពារ​ជើងឯក​រួចទៅហើយ​ដែរ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់