កោះកុង ៖ ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីឆក់កាបូបនិងទូរស័ព្ទ តាមផ្លូវសាធារណៈត្រូវបានប៉ូលិសខេត្តកោះកុងបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី៧ មករា ២០១៧ បន្ទាប់ពីស្រាវជ្រាវចាប់ខ្លួនបានកាលពីថ្ងៃទី៥ មករាកន្លងទៅនេះ។
ប៉ូលិសនិយាយថា ជនសង្ស័យ១-ឈ្មោះ អេត សារ៉េត ភេទប្រុស អាយុ២៧ឆ្នាំ, ២-ឈ្មោះ យឹម ផល្លី ភេទប្រុស អាយុ៣២ឆ្នាំ និង៣-ឈ្មោះ ស៊ុន មាំង ភេទប្រុស អាយុ៣២ឆ្នាំ ពួកគេទាំង៣នាក់ពុំមានមុខរប និងទីលំនៅពិតប្រាកដ។
ប៉ូលិសបន្តថា កាលពីថ្ងៃទី២៧ ធ្នូ ២០១៦ បានធ្វើសកម្មភាពមួយលើក និងថ្ងៃទី២៩ ធ្នូ ២០១៦ បានធ្វើសកម្មភាពឆក់១លើកទៀត។ លុះមកដល់ថ្ងៃទី៥ មករា ឆ្នាំ២០១៧ ទើបបង្ក្រាបបាន, បច្ចុប្បន្នបានកសាងសំណុំរឿងបញ្ជូនទៅអយ្យាកាអមសាលាដំបូងនាថ្ងៃទី៧មករារួចហើយ៕
