កីឡាករ​ប្រដាល់​ ឌី​ន ឆៃ​ណា ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​ពីបទ​បៀតបៀន​កេរ្តិ៍ខ្មាស់

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ​ពាក់ព័ន្ធ​ករណី​បៀតបៀន​កេរ្តិ៍ខ្មាស់ ក្មេងស្រី​ម្នាក់​កាលពី​ថ្ងៃ​០៧ ខែមករា ឆ្នាំ​២០១៧ ម៉ោង១១ ​និង​៣០​នាទី​យប់​នៅផ្ទះ​ជួល ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌច្បារអំពៅ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ រ​.​ស​.​ខ ​ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស ស្នាក់នៅ​ផ្ទះកើតហេតុ​។ ​ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ​ឌី​ន ឆៃ​ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កីឡាករ​ប្រដាល់ ស្នាក់នៅ ភូមិ​កើតហេតុ។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ឡើងទៅ​ផ្ទះ​ជនរងគ្រោះ​ (ផ្ទះកើតហេតុ​)​ ដើម្បី​ហៅ​ពូ​ជនរងគ្រោះ​ទៅ​ផឹក​ទឹកត្នោតជូរ។​ ពេលនោះ​ពូ ជនរងគ្រោះ​មិន​នៅផ្ទះ ជនសង្ស័យ​ក៏​ទៅ​ដេក​ឱ្យ​ជនរងគ្រោះ​ដែល​កំពុង​ដេក​ជាមួយ​ប្អូន ​៣ ​នាក់។

    ពេលនោះ​ជនរងគ្រោះ​ដឹងខ្លួន ក៏​ស្រែកជេរ និង​យក រឿងហេតុ​ប្រាប់​ម្តាយ រួច​ក៏​ឃាត់​ជនសង្ស័យ​ប្រគល់ឱ្យ​សមត្ថកិច្ច​តែម្តង។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ តាម​នីតិវិធី៕

Untitled 1 adverise with khmeread
Loading ad ...