អំពើ​បាប​មាន​ពិត​ក្នុង​ជាតិ​នេះ​...​លួច​ម៉ូតូ​ព្រះ​អត់​ជួយ​ជាប់​ខ្នោះ​ទាំងមុខ​ដូចខ្មោច​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ​ក្នុងករណី លួច​ម៉ូតូ​កាលពី​ថ្ងៃទី០៨ ​មករា ​២០១៧ ម៉ោង​១២ ​និង​២៥​នាទី​អា​ធ្រា​ត្រ នៅផ្ទះ​លេខ​៤៣ ផ្លូវ​៣៦៣ ភូមិ​ដើម​ម៉ា​ក់​ក្លឿ សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ។​

    ប៉ូ​លិ​សនិយាយ​ថា ជនរងគ្រោះ​ឈ្មោះ​ ហេង នី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះកើតហេតុ។ ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ​គីម ភា​រិ​ន ភេទប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់​នៅផ្ទះ​លេខ​៣០៩ ភូមិ​ជ្រោយ​បាសាក់ សង្កាត់ព្រែកប្រា ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​យក​ម៉ូតូ​ម៉ាក​ហុងដា​C125 ស៊េរី​២០០៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1T-2448- ​លេខ​តួ​- លេខ ម៉ា​ស៊ី​​ន 8151483 ទុក​នៅក្នុង​របង​ផ្ទះ​កើត ហេតុ ដោយ​ពុំបាន​ចាក់សោរ​ទ្វាររបង​ទេ។​

    ស្រាប់តែ​ជនសង្ស័យ​ចូលមក​លួច​ម៉ូតូ​ជនរងគ្រោះ​ជិះ​ចេញ មកដល់​ផ្លូវ​ព្រះមុនីវង្ស កែង​ផ្លូវ​៤៦៦ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ក៏​បុក​ជាមួយ​រថយន្ត​អ្នកដំណើរ បណ្តាលឱ្យ​ដួល រួច​ជនសង្ស័យ​របួសធ្ងន់ ក៏ត្រូវ​បាន​ប៉ូលិស​ខណ្ឌចំការមននាំទៅ ព្យាបាល​នៅ​ពេទ្យ​ឯកជន​ហាក់​សុង។​

    បន្ទាប់មក ជនរងគ្រោះ ក៏​បានមក​រាយការណ៍​ប៉ូលិស​ខណ្ឌច្បារអំពៅ និង​វិទ្យុ​ ABC ​ទើប​ប៉ូលិស​ក៏បាន​ដឹង​រឿង ចុះទៅ​ឃាត់​ជ​នស​ង្ស​យ័​យកមក​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ចាត់ការ​តាមច្បាប់៕

Untitled 1
adverise with khmeread
Loading ad ...