samsung-banner
adverise with khmeread

ក្រុមចោរ​ប្រើ​ AK ​ប្លន់​ថៅកែ​កិនស្រូវ​និង​បាញ់សម្លាប់​មនុស្ស​ត្រូវ​ប៉ូលិ​ស​ចាប់ខ្លួន​

Unnamed %284%29

    ភ្នំពេញ ៖ ប៉ូលិស​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ប៉ូលិស​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៧ បានធ្វើការ​ស្រាវជ្រាវ រហូត​ឈានដល់​ការបង្ក្រាប និង​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ជា​ចោរ​ប្រើ​កាំភ្លើង​អាការ​ចំនួន​៧​នាក់ ដកហូត​បាន​អាវុធ​ចំនួន​២​ដើម​។​

    ប្រភពព័ត៌មាន​ជំហាន​ដំបូង​បានឱ្យដឹងថា ក្រៅពី​ជនសង្ស័យ​ទាំង​៧​នាក់​ដែល​ចាប់ខ្លួន​នេះ នៅមាន​សមាសភាព​៤​នាក់​ទៀត​កំពុង​គេចខ្លួន ក្នុងនោះ​ម្នាក់​ជា​មេខ្លោង និង​ជា​អ្នកកាន់កាំភ្លើង​ ​AK ​បាញ់សម្លាប់​ជនរងគ្រោះ​យ៉ាង​ស្ទាត់ជំនាញ។​

    ជនសង្ស័យ​ដែល​ប៉ូលិស​ចាប់ខ្លួន​ទាំង​៧​នាក់​មាន ១-​ឈ្មោះ អ៊ី សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នកកាន់កាំភ្លើង​ភ្ជង់ និង​បាញ់​ជនរងគ្រោះ​, ២-​ឈ្មោះ ស៊ុន ប៊ុនធឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​, ៣-​ឈ្មោះ សាត ធឹ​ម ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ២​នាក់​នេះ​ជា​អ្នកចូលរួម​ធ្វើ​សកម្មភាព និង​ជា​អ្នកប្រមូល​ទ្រព្យសម្បត្តិ​ក្នុង​អំពើ​ប្លន់, ៤-​ឈ្មោះ អឿន សុ​ផា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​អ្នក​ឌុប​បក្ខពួក​ទម្លាក់​គោលដៅ​ធ្វើ​សកម្មភាព​, ៥.​ឈ្មោះ ហម ហាន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​, ៦-​ឈ្មោះ មាស ធឹ​ម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ២​នាក់​នេះ​ជា​អ្នកដើរ​ស៊ើប​មើល​ផ្ទះ​ជនរងគ្រោះ ដើម្បី​កំណត់​ឱ្យ​បក្ខពួក​ធ្វើ​សកម្មភាព និង ៧-​ឈ្មោះ ស្វាយ តាក់ ហៅ ច ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​អ្នកធ្វើ​សកម្មភាព។​

    គួររំលឹកថា កាលពី​យប់​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រៃ​ក្រាយ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រុមចោរប្លន់​មាន​គ្នា​ចំនួន​៧​នាក់ និង​ប្រដាប់​ដោយ​កាំភ្លើង​អាកា​៦​ដើម រួច​វាយ​បង្ខំ​ឱ្យ​យក​ទ្រព្យសម្បត្តិ និង​លុយកាក់។​

    ពេលនោះ​ក្រុមចោរ​បាន​បាញ់​ជាច្រើន​គ្រាប់​បណ្ដាលឱ្យ​បុរស​ម្នាក់​ដែល​ត្រូវជា​បងប្រុស​ជីដូនមួយ​របស់​ម្ចាស់ផ្ទះ និង​ជា​ប្រជា​ការពារ​ភូមិ ត្រូវ​២​ គ្រាប់​រងរបួស​ធ្លាយ​ពោះវៀន និង​ត្រូវ​ដៃ ខណៈ​ជនរងគ្រោះ​រូបនេះ​កាន់​កាំភ្លើង​ខ្យល់​១​ដើម ចូលទៅ​ជួយ​ម្ចាស់ផ្ទះ​ដែលជា​ប្អូន។ក្រោយមក​​​ជនរងគ្រោះ​បាន​ស្លាប់៕

adverise with khmeread

មតិយោបល់