samsung-banner
adverise with khmeread

ឈ្លោះ​ជាមួយ​ប្រពន្ធ​យក​ថ្ម​ម៉ាប​ទម្លាក់​ពីលើផ្ទះ​របួស​បែកក្បាល​ស្ត្រី​ម្នាក់​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

Untitled 1

    ភ្នំពេញ ៖ មាន​មាន​ករណី​ស្រវឹងស្រា នាំគ្នា​ទម្លាក់ថ្ម​ម៉ាប ពីលើផ្ទះ​បណ្ដាលឱ្យ​ត្រូវ​ក្បាល​អ្នកដទៃ បែកក្បាល​ស្ត្រី​ម្នាក់ ហើយ​ជប​ង្ក​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ កាលពី​វេលា​ម៉ោង​៨​កន្លះ​យប់​ថ្ងៃទី​៧​ មករា ​២០១៧​ នៅ​ចំណុច​ផ្ទះ​លេខ 12M ផ្លូវលំ ក្រុមទី​៩ ភូមិ​ចំការឪឡឹក សង្កាត់កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ  ពីបទ​បង្ក​របួសស្នាម។​

    ប៉ូលិស​និយាយថា ជ​នស​ង្ស័យ ឈ្មោះ ស៊ុំ សង់ ហៅ​សង្ហា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ សាង​ថ្ម​ម៉ាប​ស្នាក់នៅ​បន្ទប់​ជួល​លេខ​២៧ ផ្ទះជួល​លេខ​12M ផ្លូវលំ ក្រុមទី​៩ ភូមិ​ចំការឪឡឹក សង្កាត់ កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ចំណែក​ជនរងគ្រោះ ឈ្មោះ​ ឆិល សារុន ហៅ​បាក់ ​ភេទស្រី អាយុ​៤៨​ឆ្នាំ មុខរបរ រើស​អេតចាយ ស្នាក់នៅ​ផ្ទះជួល ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​រងរបួស​បែកក្បាល​ដេរ​ចំនួន​៨​ថ្នេរ​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជ​នស​ង្ស័​យ​បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​ទាស់សម្ដី​គ្នា​ជាមួយ​ប្រពន្ធ។ ​ក្រោយមក​ក៏​ទម្លាក់​ថ្ម​ម៉ាប ពីលើ​ជាន់​ទី​១​បណ្ដាលឱ្យ​បែកក្បាល ជនរងគ្រោះ​ដែល​អង្គុយលេង​នៅមុខ​ផ្ទះ​កន្លែងកើតហេតុ៕

adverise with khmeread

មតិយោបល់