​បុរស​ស្ត្រី​ជប៉ុន​មាន​បញ្ហា​ផ្លូវភេទ​ធ្ងន់ធ្ងរ​រហូតដល់​ថ្នាក់​លែង​ណាត់​នរណា​ទាំងអស់​

​    ​បញ្ហា​ផ្លូវភេទ​នៅ​ប្រទេស​ជប៉ុន​កាន់តែ​អាក្រក់​ទៅៗ​រហូតដល់​ថ្នាក់​ប្រជាជន​វ័យក្មេង​នាំគ្នា​ឈប់​ណាត់ជួប​មនុស្ស​ដទៃ ហើយ​រៀបការ​តែ​ជាមួយ​មិត្តភក្តិ​ស្គាល់គ្នា​ច្បាស់​ខ្លាំង​ប៉ុណ្ណោះ​។​

​    ​ការ​ស្ទាបស្ទង់​របស់​រដ្ឋាភិបាល​បាន​រកឃើញថា បុរស​ជប៉ុន ៦៩ ភាគរយ​និង​នារី ៥៩ ភាគរយ​មិនមាន​ដៃគូ​ជិតស្និទ្ធ​ឡើយ​។​

​    ​ក្រោយពី​ការ​ស្ទាបស្ទង់​ខាងលើ វេ​ប​សាយ​ប្រមូលផ្តុំ​របស់​ជប៉ុន​មួយ​ត្រូវបាន​ជោរជន់​ជាមួយ​រឿងរ៉ាវ​ពី​របៀប​ដែល​មនុស្ស​រៀបការ​ជាមួយ​មិត្តភក្តិ​យូរអង្វែង​របស់​ពួកគេ​។​

​    ​ប្រទេស​ជប៉ុន​មាន​អត្រាកំណើត​ទាប​ជាងគេ​នៅលើ​ពិភពលោក ជាមួយ​ក្មេង​កើត​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ​មាន​ត្រឹមតែ ៨,៤ នាក់​ប៉ុណ្ណោះ​ក្នុងចំណោម​មនុស្ស ១.០០០ នាក់​។​

​    ​ចំនួន​ប្រជាជន ១២៧ លាន​នាក់​របស់​ប្រទេស​នេះ​ត្រូវបាន​ទស្សន៍ទាយ​ថា នឹង​ធ្លា​ក់មក​ត្រឹម ៨៧ លាន​នាក់​ត្រឹម​ឆ្នាំ ២០៦០​។​

​    ​ការ​ស្ទាបស្ទង់​នេះ ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​នៃ​ស្រាវជ្រាវ​ប្រជាជន​និង​សន្តិសុខ​សង្គម​របស់​ជប៉ុន ក៏បាន​រាយការណ៍​ថា ប្រជាជន​ជប៉ុន​មិនទាន់​រៀបការ​ចំនួន ៨០ ភាគរយ​ចង់​រៀបការ​។​

​    ​នា​ប៉ុន្មាន​សប្តាហ៍​មកនេះ ប្រជាជន​ជប៉ុន​បាននាំគ្នា​ចែករំលែក​រឿងរ៉ាវ​នៅលើ​វេ​ប​សាយ Matome Naver ដោយ​ប្រាប់​ពី​ករណី​សិស្ស​មហាវិទ្យាល័យ​ម្នាក់​រៀបការ​មិត្តភក្តិ​ស្គាល់គ្នា​ជាង ១០ ឆ្នាំ​របស់​ពួកគេ​។​

​    ​រឿងរ៉ាវ​ដ៏​ល្បី​រន្ទឺ​នេះ​ត្រូវបាន​ដាក់ឈ្មោះថា "Kousai zero Nichikon" ដែល​មានន័យថា "​រៀបការ​ដោយ​មិនបាន​ណាត់ជួប​គ្នា​"​។​

​    ​ជាក់ស្តែង តារា​សម្តែង​ស្រី​ជប៉ុន Maki Horikita បាន​រៀបការ​ជាមួយ​តារា​សម្តែង​រួម​ឈ្មោះ Koji Yamamoto ក្នុង​ឆ្នាំ ២០១៥ បន្ទាប់ពី​ណាត់ជួប​គ្នា​បាន​មួយខែ​៕

ប្រភព៖ បរទេស

3
adverise with khmeread

អ្នកនឹងចូលចិត្ត