រដ្ឋធានី​មួយ​នៅ​អឺរ៉ុប​ពិចារណា​ហាមឃាត់​រថយន្ត​បើកបរ​លើ​មហាវិថី​ធំ​បំផុត​ក្នុង​ទីក្រុង​ដើម្បី​កាត់បន្ថយ​ស្ទះចរាចរណ៍​

    ​អភិបាលក្រុង​ម៉ា​ឌ្រី​ត លោកស្រី Manuela Carmena កំពុង​ពិចារណា​យ៉ាង​ហ្មត់ចត់​ដើម្បី​លុបបំបាត់ចោល​រថយន្ត​សម្រាប់​ជិះ​ផ្ទាល់ខ្លួន​ពីលើ​ដងផ្លូវ​ក្នុង​ទីក្រុង​នេះ​តែម្តង​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន Independent ចុះផ្សាយ​ថ្ងៃ​សៅរ៍​ម្សិលមិញ​។ 

​    ​និយាយ​ក្នុង​កម្មវិធី​ផ្សាយ​របស់​វិទ្យុ Cadena Ser លោកស្រី​អភិបាលក្រុង​បាន​បញ្ជាក់ថា ផ្លូវធំៗ​របស់​ក្រុង​ម៉ា​ឌ្រី​ត ដូច​ផ្លូវ Gran Vía ជាដើម នឹង​អនុញ្ញាតឱ្យ​មានតែ​កង់ ម៉ូតូ ឡានក្រុង និង​តាក់ស៊ី​ប៉ុណ្ណោះ មុនពេល​លោកស្រី​ចាក​ចេញពី​តំណែង​អភិបាលក្រុង​ក្នុង​ខែឧសភា ២០១៩​។ 

​    ​លោកស្រី Manuela Carmena ដំបូង​មានបំណង​ទុក​មហាវិថី​នេះ​សម្រាប់តែ​ថ្មើរជើង​មួយ​មុខ​គត់​។ ការប្រឹងប្រែង​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ដ៏​ធំ​ដើម្បី​ហាម​រថយន្ត​ចាក់​ប្រេងម៉ាស៊ូត​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ត​ត្រឹម​ឆ្នាំ ២០២៥​។ 

​    ​ដោយ​សាងសង់ឡើង​ក្នុង​ឆ្នាំ ១៩១០ មហាវិថី Gran Vía គឺជា​ផ្លូវ​មាន ៦ គន្លង​ដ៏​មមាញឹក​បំផុត ដែល​ឆ្លងកាត់​ពាក់កណ្តាល​ទីក្រុង​៕  
 

ប្រភព៖ independent

1280px plaza mayor de madrid 06 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់