Man Utd: ទោះបីជា Schneiderlin និង Memphis Depay គ្រោង​ចាកចេញ​ក៏ដោយ ក៏​គ្មាន​ការទិញ​កីឡាករ​ថ្មី​នៅ​ខែមករា​នេះដែរ

​    ​ក្លឹប Man Utd គ្មាន​គម្រោង​ទិញ​កីឡាករ​ថ្មី​នៅ​ខែម​ករានេះ​ទេ​គឺ​ចាំ​រហូតដល់​រដូវក្តៅ បើទោះជា​កីឡាករ Morgan Schneiderlin និង Memphis Depay អាច​នឹង​ចាក​ចេញពី​ពហុកីឡាដ្ឋាន Old Trafford ហើយ Man Utd កំពុង​ចាប់អារម្មណ៍​នឹង​ខ្សែការពារ Victor Lindelof របស់​ក្លឹប Benfica ក៏ដោយ​។​

​    កីឡាករ Schneiderlin វ័យ​២៧​ឆ្នាំ​អាច​ទៅលេង​នៅ Everton ជាង​នៅ West Ham និង Marseille ដោយសារតែ​កីឡាករ​រូបនេះ​ធ្លាប់​ធ្វើការ​ជាមួយ​លោក Ronald Koeman នៅ​ក្លឹប Southampton​។​

​    ​ខណ​:​ពេល Everton គឺជា​ក្លឹប​មានប្រៀប​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​ផ្ទេរ Depay នោះ ក្លឹប Nice ក៏​ចាប់អារម្មណ៍​លើ​កីឡាករ​ហូ​ឡង់​រូបនេះ​ផងដែរ​។ ប៉ុន្តែ Man Utd ទទួលស្គាល់ថា ពួកគេ​ប្រហែលជា​ដាក់​ឲ្យ​ខ្ចី​ជើង​ប្រសិនបើ​គ្មាន​សំណើ ជាក់លាក់ ៕

Untitled
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...