លោក Mauricio Pochettino ព្រមាន​កីឡាករ​របស់លោក​កុំ​ឱ្យ​សប្បាយ​ភ្លេចខ្លួន​

​    ​កីឡាករ​របស់ Spurs ទទួលបាន​ការអបអ​រ​យ៉ាងខ្លាំង​ចាប់តាំងពី​ពួកគេ​បញ្ចប់​ស្ថិតិ​ឈ្នួះ​១៣​ប្រកួត​របស់​ក្រុម Chelsea​។ កីឡាករ Dele Alli ទទួលបាន​ការកោតសរសើ​រ​ខ្លាំង​មែនទែន​ជាមួយនឹង​ការបង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​ក្នុងការ​ប្រកួត​ដ៏​ធំ​នេះ​។ ប៉ុន្តែ​លោក Mauricio Pochettino បាន​ព្រមាន​កីឡាករ​របស់លោក​កុំ​ឲ្យ​សប្បាយ​ភ្លេចខ្លួន ព្រោះតែ​ជ័យជំនះ​នេះ​។ 

​    ​គ្រូបង្វឹក​ក្លឹប Spurs រូបនេះ​បាន​និយាយថា “​មិនមែន​តែ Alli ទេ​ប៉ុន្តែ​គ្រប់គ្នា​ចាំបាច់​ត្រូវ​ដឹងថា ពួកគេ​ត្រូវខិតខំ​បន្ថែមទៀត​”​។ លោក​បន្តថា “ Alli ទើបនឹង​មកកាន់​ក្របខណ្ឌ PL បាន​១៨​ខែ​ទេ គាត់​នៅ​ក្មេងខ្ចី​មែនទែន ហើយ​អាច​កែលម្អ​ចំណុច​ច្រើន​ក្នុងការ​ប្រកួត​។ គុណភាព​របស់គាត់​នៅពេលនេះ​គឺ​គ្រប់គ្រាន់​នឹង​ក្លាយជា​កីឡាករ​ឆ្នើម​ម្នា​ក់នៅ​ក្របខណ្ឌ PL​។ ប៉ុន្តែ​រាល់ថ្ងៃ​គាត់​ត្រូវតែ​ខំប្រឹង​រក្សា​ទម្រង់​ដ៏​លេង​នេះ​”៕

adverise with khmeread

អ្នកនឹងចូលចិត្ត