samsung-banner
adverise with khmeread

ពួក​អ្នកប្រមាញ់​រតនសម្បត្តិ​ជប៉ុន រកឃើញ​រតន​សម្បត្តិ​មានតម្លៃ ដែល​ទាហាន​ជប៉ុន​លាក់​នៅ​រូងភ្នំ​ហ្វីលីពីន​

1

    ​យោងតាម​ប្រភពព័ត៌មាន Daily Star កាលពី​ថ្ងៃ​សៅរ៍​ទី​៧​មករា​នេះ​បានឱ្យដឹងថា រតន​សម្បត្តិ​មហាសាល​របស់​មេទ័ព​ជប៉ុន​ឈ្មោះ តូ​ម៉ូ​យូគី យ៉ាម៉ា​ស្ស៊ី​តា ត្រូវបាន​រកឃើញ​ក្នុង​រូងភ្នំ​មួយ​នៅ​ប្រទេស​ហ្វីលីពីន​។​

​    ​រតនសម្បត្តិ​ដ៏​មហាសាល​ត្រូវបាន​គេ​និយាយ​តៗ​គ្នា​ថា ត្រូវបាន​លួច​ដោយ​កងទ័ព​អធិរាជ​ជប៉ុន​នៅក្នុង​ឆ្នាំ ១៩៤៤​។ 

​    ​បន្ទាប់មក​ទ្រព្យសម្បត្តិ​មហាសាល​នេះ​ត្រូវបាន​គិតថា បាន​លាក់ទុក​នៅក្នុង​រូង​ក្រោម​ដី​និង​រូងភ្នំ​ជាង ១៤៥ ក្នុងប្រទេស​ហ្វីលីពីន​មុននឹង​ជប៉ុន​ចុះចាញ់​សង្គ្រាម​ក្នុង​ឆ្នាំ ១៩៤៥​។​

​    ​ក្រុម​អ្នកជំនាញ​ខ្លះ​បាន​អះអាងថា គ្មាន​ភស្តុតាង​នៃ​មាស​និង​គ្រឿងអលង្ការ​ទាំងនោះ បាន​ត្រូវ​លួច​ក្រោម​បញ្ជា​របស់​ឧត្ដមសេនីយ តូ​ម៉ូ​យូគី យ៉ាម៉ា​ស្ស៊ី​តា ឡើយ​។​

​    ​ប៉ុន្តែ​វីដេអូ​ថ្មី​មួយ​បាន​លេចឡើង​ដោយ​បង្ហាញ​ពី​រតនសម្បត្តិ​ដ៏​អាថ៌កំបាំង​ត្រូវបាន​រកឃើញ​។​

​    ​បុរស​មួយក្រុម​បាន​ចូលទៅក្នុង​រូងភ្នំ​មួយ​ក្នុងប្រទេស​ហ្វីលីពីន​ហើយ​រំពេច​នោះ​ពួកគេ​ប្រះ​ឃើញ​អ្វីមួយ​ដែល​ហាក់ជា​ដុំ​មាស​។ វីដេអូ​នេះ​ត្រូវបាន​បង្ហោះ​ចូល​បណ្តាញ YouTube កាលពី​ថ្ងៃ​ចន្ទ​និង​មាន​អ្នក​ចុច​ទស្សនា​ជាង ១៦ ម៉ឺន​ដង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់