ឃាត់​យួន​ប្រុស​ស្រី​ ២ ​នាក់​រួមជាមួយ​ថ្នាំញៀន ​៣០ ​កញ្ចប់​

    ភ្នំពេញ ​៖ ជនសង្ស័យ​ប្រុស​ស្រី​ជនជាតិ​យួន​ ២ ​នាក់ ត្រូវ​កម្លាំង​ប៉ូលិស​ខណ្ឌ​ឬ​ស្សី​កែវ សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ស្វាយប៉ាក ធ្វើការ​ឃាត់ខ្លួន និង​ដកហូត​ថ្នាំញៀន ៣០​ កញ្ចប់​តូចធំ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ក្រុម​៦ ភូមិ​-​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ។     

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ជនជាតិ​យួន​២​នាក់ ទី​១-​ឈ្មោះ ង្វៀង ធី​ចាង ហៅ​ហ្កា​យ ភេទ​ស្រី អាយុ៤១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ និង​ទី​២-​ឈ្មោះ ផាម វ៉ាំង​គឿង ភេទ​ប្រុស អាយុ២៤​ឆ្នាំ មុខរបរ មិន​ពិត​ប្រា​ដ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ និង​បាន​ដកហូត​សម្ភារៈ​មួយចំនួន៖  ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ៣០​ កញ្ចប់​, ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន ១​គ្រាប់​, ជ​ញ្ចី​ង​ថ្លឹង​ចំនួន ១​គ្រឿង​,​ ឧបករណ៍ប្រើប្រាស់​មួយចំនួន និង​ម៉ូតូ មួយគ្រឿង ម៉ាក Zoomer X ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DE-6292​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២ ​នាក់​ខាងលើ រួមជាមួយ​វត្ថ​តាង ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕


 

Unnamed %282%29 adverise with khmeread

មតិយោបល់