បុរស​ម្នាក់ បាន​ស្លាប់​ភ្លាម​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​សៀមរាប​

    សៀមរាប ៖ បុរស​ម្នាក់​ត្រូ​វបាន​រថយន្ត​ម៉ាក​កូរ៉ូឡា​បុក​បណ្ដាល​ឱ្យស្លាប់​ភ្លាម​កាលពី​វេលា​ម៉ោង​១២​យប់​ឈានចូល​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅលើ​កំណត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ភូមិ​ក្រាង ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប រវាង​ម៉ូត និង​រថយន្ត​ដែល​បើក​បញ្ច្រាសទិស​គ្នា​។​

    ប៉ូលិស​ដែល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ខាន់ ហ៊ត់ ភេទ​ប្រុស អាយុ២៧​ឆ្នាំ សញ្ជាតិ​ខ្មែរ រស់នៅ​ភូមិ​រលួស​លិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បើកបរ​ម៉ូតូ​ម៉ាក វេ​វ សេ​១២៥ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​សៀមរាប 1I:3586 បើក​ពី​លិចទៅ​កើត​។​

    លុះ​មកដល់​ចំណុចកើតហេតុ​បាន​បុក​ជាមួយ​រថយន្ត​រថយន្ត​ម៉ាក​កូរ៉ូឡា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-7405 ពេញទំហឹង បណ្ដាលឱ្យ​ជនរ​គ្រោះ​ស្លាប់​ភ្លាមៗ។ ​ចំពោះ​អ្នកបើកបរ​រថយន្ត​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ក្រោយពេល​កើតហេតុ​បាន​ចុះ​រត់​គេចខ្លួនបាត់​តែម្តង​។​

    ប៉ូលិស​បន្តថា សព​ជនរង​គ្រោះ​ត្រូវបាន​ប្រគល់ជូន​បងប្អូន​ដឹក​យកទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី។ វត្ថុតាង​នៅ​កន្លែងកើតហេតុ​ត្រូវបាន​ដកហូត​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ប្រាសាទបាគង​រួច​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​ច្បាប់​៕

adverise with khmeread