បូកសរុប ​៨ ​ថ្ងៃ​បង្ក្រាបបាន​ ២១ ​ករណី​, ​ចាប់ខ្លួន​ ៣៧​ នាក់​រឹបអូស​ថ្នាំញៀន ៥៨​ កញ្ចប់​

    កណ្តាល ៖ ប៉ូលិស​ខេត្តកណ្តាល​សាកល្បង​បូកសរុប​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​រយៈពេល​៨​ថ្ងៃ​ដើមឆ្នាំ​២០១៧ គិតពី​ថ្ងៃទី​១ ​ដល់​៨​ មករា ​២០១៧​នេះ បង្ក្រាប​រួម​បាន​ ២១ ករណី ឃាត់ខ្លួន​ជនសង្ស័យ ៣៧ នាក់ (​ស្រី​០៥)​ ខ្មែរ​អ៊ិ​ស្លាម​ម្នាក់ គ្រឿងញៀន (ICE) ចំនួន​ ៥៨ កញ្ចប់  ស្មើ​ទម្ងន់ (២១,៦៣) ក្រាម។​

    ប៉ូលិស​បញ្ជាក់ថា ក្នុងនោះ ករណី​រក្សាទុក​៣ ករណី, ​ឃាត់ខ្លួន ០៣ នាក់​ករណី​ជួញដូរ ១៧ ករណី ឃាត់ខ្លួន ៣៣ នាក់ (​ស្រី​០៥​នាក់) ​ខ្មែរ​អ៊ិ​ស្លាម​ម្នាក់​ប្រុស រត់គេចខ្លួន ​៣ ​នាក់​ប្រុស​ខ្មែរ និង​ករណី​ប្រើប្រាស់ ១​ ករណី ឃាត់ខ្លួនម្នាក់​ប្រុស៕

Unnamed %282%29
adverise with khmeread
Loading ad ...