samsung-banner
adverise with khmeread

ប្រសិនបើ​អញ្ចាញ​ចេញឈាម​ពេល​ដុសធ្មេញ នេះ​ជា​អ្វីដែល​នឹង​កើតឡើង​!

1

    ​អ្វីៗ​ដែល​កើតឡើង​ចំពោះ​យើង​និង​រាងកាយ​យើង​រាល់ថ្ងៃ​អាចជា​សញ្ញា​មួយ ដែល​យើង​មិនគួរ​មើលរំលង​ឡើយ​។ ហើម​អញ្ចាញ​ជា​រឿង​កើតឡើង​ជាធម្មតា គ្មាន​គ្រោះថ្នាក់​អ្វី​ទេ ប៉ុន្តែ​បើ​ទុកចោល​មិន​ព្យាបាល​វា​អាចមាន​បញ្ហា​។ 

​    ​នៅពេល​ហូរឈាម​អញ្ចាញ​ខណៈ​កំពុង​ដុសធ្មេញ ឬ គ្រាន់តែ​ប៉ះ​បន្តិច​ហូរឈាម វា​នឹង​បើកមុខ​របួស ហើយ​ប៉ះ​នឹង​បាក់តេរី​ថ្មីៗ​យ៉ាង​ងាយ​។ មាត់​គឺជា​ជម្រក​សុវត្ថិភាព​បំផុត​របស់​បាក់តេរី ហេតុ​ដូច្នេះហើយ លោកអ្នក​គួរ​រក្សា​អនាម័យ​មាត់​ធ្មេញ​ឱ្យបាន​ល្អប្រសើរ​។ 

​    ​ជា​លទ្ធផល មិន​ត្រឹមតែ​អញ្ចាញ​ទេ​ដែល​បន្ត​ហូរឈាម សូម្បី​ធ្មេញ និង​ឆ្អឹង​ធ្មេញ​ក៏​ចាប់ផ្តើម​ខូច និង​ចុះខ្សោយ ឬ​ត្រូវ​បំផ្លាញ​បន្តិច​ម្តងៗ​ដោយ​បាក់តេរី​ទាំងអស់នោះ​ផងដែរ​។ 

​    ​វិធី​រក្សា​អនាម័យ​មាត់​ធ្មេញ​គឺ​ត្រូវ​ដុសធ្មេញ​យ៉ាងតិច ២ ដង​ក្នុង​មួយថ្ងៃ ហើយ​វិធី​បំបាក់​ក្លិន​មាត់​គឺ​តាមរយៈ​ទឹក​ខ្ពុ​ល​មាត់ ឬ​វិធី​ធម្មជាតិ​ណាមួយ​ក៏បាន (​ខ្ពុ​ល​ទឹកក្រូច​ឆ្មា​លាយ​ទឹក​ក្តៅ​ឧណ្ហ​)៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់