មនុស្ស​ខ្វាក់ភ្នែក ៣០ នាក់​រាល់ថ្ងៃ​ជុំវិញ​ពិភពលោក ដោយសារ​សកម្ម​ភាពមិន​គួរ​ធ្វើ​ទាំងនេះ​!

    ​បច្ចុប្បន្ន មនុស្ស​នៅ​ជុំវិញ​ពិភពលោក​ដែល​ប្រើ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ជាមួយនឹង​កម្ម​វី​ធី​គ្រប់បែបយ៉ាង​ដូចជា Skype, FB, ឬក៏ Whatsapp អាច​ជជែក​គ្នា​ជុំវិញ​ពិភពលោក​។​

​    ​កត្តា​នេះ​ធ្វើឱ្យ​ឧបករណ៍​ទំនើប​ទាំងនេះ​ក្លាយជា​ជីវភាព​ប្រចាំថ្ងៃ​របស់​មនុស្ស​ក្នុងសង្គម​ទំនើប​នេះ ប៉ុន្ដែ​អ្នកមាន​ដែល​សួរថា​របស់​ទាំងនេះ​សុវត្ថិភាព​ក្នុង​ប្រើប្រាស់​ទេ​? យោងតាម​អ្នកជំនាញ ការប្រើប្រាស់​ទូរស័ព្ទ​មុន​ចូល​គេង ខណៈដែល​បន្ទប់​ងងឹត​អាចធ្វើឱ្យ​ខូច​ភ្នែក​បាន​។​

​    ​ការ​ឆែក​មើល​ហ្វេ​ស​ប៊ុ​ក​នៅលើ​ស្មា​ត​ហ្វូ​ន​មុន​ចូល​គេង បាន​ក្លាយជា​ទម្លាប់​មួយ​សម្រាប់​មនុស្ស​រាប់លាន​នាក់​នៅលើ​ពិភពលោក​ទៅហើយ​។ ប៉ុន្ដែ​អ្នក​ត្រូវ​កែ​ទម្លាប់​នេះ​ចេញ​ជាបន្ទាន់ ដោយសារ​វា​គ្រោះថ្នាក់​ណាស់​។ ការ​ពី​ថ្មីៗ​នេះ អ្នកវិទ្យាសាស្ត្រ​បាន​សិក្សា​លើ​ស្ត្រី​ចំនួន​ពី ២២ ទៅ ៤៥ នាក់ ដែលមាន​បញ្ហា​ព្រិល​ភ្នែក និង​ពិការ​តែម្ដង​។ ស្ត្រី​ទាំងនោះ​គឺមាន​បញ្ហា​ដូចគ្នា​ទាំងអស់ ដោយ​ពួកគេ​បាន​បើក​មើល​ទូរស័ព្ទ​មុន​ចូល​គេង​។​

​    ​មូលហេតុ​នោះ​គឺថា​ការមើល​ទូរស័ព្ទ​ក្នុង​បន្ទប់​ងងឹត ភ្នែក​របស់​យើង​ផ្ដោតទៅលើ​តែ​ទូរស័ព្ទ​មួយគត់ ហើយ​ការទទួលយក​ពន្លឺ​ទូរស័ព្ទ​លើសលុប​ធ្វើឱ្យ​រលាក ខូច​សរសៃ​រ៉េ​ទីន និង​ពិការភ្នែក​តែម្ដង​។​

​    ​ដូច្នេះ​មុន​ចូល​គេង មានតែ​វិធី​មួយគត់​ដែល​អាច​បញ្ចៀស​ពី​បញ្ហា​នេះ​បាន​គឺ​បិទ​ទូរស័ព្ទ​និង​ចូល​គេង​៕

ប្រភព៖ឞរទេស

5 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់