adverise with khmeread 1

កីឡាករ Busquets ឆេះដុំ​នឹង​លោក​អាជ្ញាកណ្តាល​កាត់ក្តី​ក្នុងការ​ប្រកួត​ជាមួយ​ក្រុម Athletic Bilbao

​ខ្សែបម្រើ Sergio Busquets របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona បាន​រិះគន់​ការកាត់ក្តី​របស់លោក​អាជ្ញាកណ្តាល González González នៅ​ទឹកដី San Mamés របស់​ក្រុម Athletic Bilbao​។​

​និយាយ​ដោយ​កំហឹង​នៅក្នុង​សន្និសីតកាសែត ខ្សែការពារ​រូបនេះ​បាន​បាញ់​ចំៗ​ចំពោះ​អាជ្ញាកណ្តាល​នេះ​ថា "​យើង​គ្រាន់តែ​សុំ​គាត់​ឲ្យ​កាត់ក្តី​មាន​ភាពស្មើគ្នា​ប៉ុណ្ណោះ​។ Iniesta បាន​និយាយ​ជាមួយ​គាត់ ប៉ុន្តែ​លោក​អាជ្ញាកណ្តាល​មិនបាន​និយាយ​អ្វី​ទៅកាន់​គាត់​នោះទេ និង​បាន​ឲ្យ​កាត​លឿង​ដល់​គាត់​ទៀត​ដោយសារ​គាត់​បាន​បង្កបញ្ហា​ទៅវិញ​។ បន្ទាប់មក​កីឡាករ​ក្រុម Athletic បានធ្វើ​ដូច​យើង​ដែរ​ប៉ុន្តែ​ពួកគេ​មិនបាន​កាត​ពិន័យ​ឡើយ​"​។​

​កីឡាករ​រូបនេះ​បាន​បន្តទៀតថា "​គាត់​មិនបាន​កាត់ក្តី​មាន​ភាពស្មើគ្នា​សម្រាប់​ក្រុម​ទាំងពីរ​ឡើយ​។ យើង​បានឃើញ​នៅក្នុង​កា​ប្រកួត​ជាមួយ Espanyol​។ នេះ​ប្រហែលជា​កំហុស​របស់​គណៈកម្មាកា​រ​អាជ្ញាកណ្តាល​ហើយ ប៉ុន្តែ​យើង​បានបង្ហាញ​ការគោរព​ចំពោះ​គាត់ ឫ​ឯ​គាត់​វិញ​មិនបាន​បង្ហាញ​អ្វី​ចំពោះ​យើង​សោះ​"៕

adverise with khmeread

មតិយោបល់