ពួក​វេជ្ជបណ្ឌិត​អឺរ៉ុប​ព្រមាន​អ្នក​ក្អក​ចង់​ជ្រុះ​សួត​ថា កុំ​លេបថ្នាំ​ផ្សះ មិនជា​នោះឡើយ​!

    ​មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​រង​ជំងឺ​ផ្ដាសាយ ដែល​ធ្វើឱ្យ​កណ្តាស់ និង ក្អក នៅ​រដូវរងា​នេះ​ក្នុង​ប៉ែក​អឺរ៉ុប​។​

​    ​ហើយ​ក្រុម​វេជ្ជបណ្ឌិត​នៅ​អឺរ៉ុប​បានចេញ​ការព្រមាន​ដល់​អ្នក​ក្អក​ស្ទើរ​ជ្រុះ​សួត​ទាំងអស់​សូមកុំ​លេបថ្នាំ​ផ្សះ ព្រោះ​វា​នឹងមិន​ជាសះស្បើយ​ឡើយ​។ ក្អក​និង​ផ្តាសាយ​យ៉ាងច្រើន​គឺមាន​រយៈពេល​ត្រឹម ៣ សប្ដាហ៍ និង​មិនអាច​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ​ផ្សេងៗ​បានឡើយ​។ 

​    ​វេជ្ជបណ្ឌិត​បាន​រំលឹក​អ្នកជំងឺ​ថា​គួរ​ទទួលទាន​អាហារ និង​សារធាតុ​រាវ​ឱ្យ​ច្រើន​ដើម្បី​ជួយ​រាងកាយ​ប្រឆាំងនឹង​ជំងឺ​។​

​    ​លោក​វេជ្ជបណ្ឌិត Anna Kuczynska បាន​ប្រាប់​វេ​ប​សាយ Wales Online ថា "​យើង​ដឹងថា​មាន​ជំងឺ​គឺ​អាក្រក់ ហើយ​ជំងឺ​ក្អក​គឺ​យូរ​ជាងគេ ហើយ​និង​នាំឱ្យ​មនុស្ស​ជាច្រើន​មករក​គ្រូពេទ្យ​"​។​

​    ​លោក​វេជ្ជបណ្ឌិត​ក៏បាន​បន្តទៀតថា "​ពិតណាស់ ក្នុងករណី​ជាច្រើន មិន​ថា​អ្នកជំងឺ​ឈឺ​ធ្ងន់​ឬ​ស្រាល​ឧទាហរណ៍ ជំងឺ​បេះដូង សួត ឬ​ទឹកនោមផ្អែម ជារឿយៗ​គ្មាន​អ្វីដែល​វេជ្ជបណ្ឌិត​ជួយ​បាន​ជាជាង​ណែ​នាំឱ្យ​សម្រាក​ឱ្យបាន​ច្រើន​និង​ផឹកទឹក​ឱ្យ​ច្រើន​នោះទេ​។ ហើយ​ថ្នាំ​ផ្សះ​នឹងមិន​អាចជួយ​បាន​សម្រាប់​មនុស្ស​ដែលមាន​សុខ​ភាពល្អ​នោះទេ​។ ប្រសិនបើ​អ្នក​ក្អកមាន​ឈាម ឬ​ពិបាក​ដង្ហើម ស្រក​ទម្ងន់ ឬ​រោគសញ្ញា​ផ្សេងៗ​ច្រើនជាង ៣ សប្ដាហ៍​នោះ អ្នកជំងឺ​គួរតែ​រក​ពេទ្យ​ដើម្បី​ពិគ្រោះ​ជំងឺ​ហើយ កុំ​លេបថ្នាំ​ផ្សះ​"៕

ប្រភព៖ឞរទេស

Gettyimages 548301275
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...