ពេល​ពិសា​កាហ្វេ​ច្រើន រឿង​ទាំងអស់នេះ​នឹង​កើតឡើង​ចំពោះ​រាងកាយ​របស់លោក​អ្នក​

    ​កាហ្វេ​គឺជា​ភេសជ្ជៈ​ដ៏​ពេញនិយម​មួយ​នៅលើ​លោក​នេះ ហើយ​មនុស្ស​រាប់ពាន់​លាន​នាក់​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​របស់​ពួកគេ​ជាមួយនឹង​កាហ្វេ​មួយ​កែវ​នៅពេល​ព្រឹក​។​

​    ​មនុស្ស​ជាច្រើន​គិតថា​វា​មាន​រសជាតិ​ឆ្ងាញ់​ពិសា និង​ផ្ដល់​ថាមពល​។ កាហ្វេ​មាន​ផ្ទុក​សារធាតុ​ជីវជាតិ​រុក្ខជាតិ និង Polyphenol និង​សមាស​ធាតុគីមី​ជាច្រើន​ដែលមាន​អត្ថប្រយោជន៍​ប្រឆាំង​អុកស៊ីតកម្ម​។ ហើយ​វា​ក៏មាន​ផ្ទុក​កាហ្វេ​អ៊ី​ន វីតាមីន B2, B5 ម៉ាញ៉េ​ស្យូ​ម ប៉ូ​តា​ស្យូ​ម និង Niacin ផងដែរ​។​

​    ​ពិសា​ក្នុង​កម្រិត​ល្មម វា​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​ជំរុញ​ថ្លើម ប្រឆាំង​រ៉ាឌីកាល​សេរី ជំរុញ​អារម្មណ៍​ឱ្យ​ស្រស់ស្រាយ កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង និង​បញ្ហា​ជាច្រើន​ទៀត​។​

​    ​ប៉ុន្ដែ​ប្រសិនបើ​អ្នក​ពិសា​កាហ្វេ​លើស​ចំណុះ អ្នក​នឹងមាន​បញ្ហា​ដូចជា​៖
​    ​១. ឡើង​ជាតិ​កូ​ឡេ​ស្ដេ​រ៉ុល​
​    ​២. បញ្ហា​គេង​មិន​លក់​
​    ​៣. កើន​ការ​ថប់​បារម្ភ និង​ធ្វើឱ្យ​ភ័យព្រួយ​
​    ​៤. ខូច​តម្រងនោម​
​    ​៥. ខ្សោយ​ឆ្អឹង​
​    ​៦. ធ្មេញ​លឿង​
​    ​៧. ឡើង​សម្ពាធ​ឈាម និង​ចង្វាក់បេះដូង​
​    ​៨. ក្រហាយ​ទ្រូង​
​    ​៩. ក្លិន​មាត់អាក្រក់​
​    ​១០. និង ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត