ឃាត់​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ល្បាត​ខណ្ឌមានជ័យ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​ថ្ងៃទី​០៨​ មករា​ ២០១៧ វេលា​ម៉ោង​១០​ និង​៤៥​នាទី យប់​នៅ​ចំណុច​ក្នុង​មុខ​សា​លាម​ត្តេ​យ្យ​ភូមិ​ភ្នា​ត ផ្លូវ​បេតុង ភូមិភ្នា​ត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ នៅ សម្បត្តិ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត ស្នាក់នៅ ផ្ទះ​លេខ ​NW100 ផ្លូវ​២១ ភូមិបា​យ៉ាប សង្កាត់ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។​

    ក្នុងនោះ​ប៉ូលិស​បាន​ដកហូត​វត្ថុតាង​មាន ក្រាម​ព​ណ៌ស​ថ្លា ​(​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​០៨​កញ្ចប់​ថង់​តូច។ បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី៕

Unnamed %289%29
adverise with khmeread
Loading ad ...