samsung-banner
adverise with khmeread

វ៉ៃខ្នោះ​ជនជាប់ចោទ​ម្នាក់​មាន ដីកា​ចំនួន​ ៤​ ពីបទ​ប្លន់​

Untitled 1

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីកា​ចំនួន​៤ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី០៨​ មករា​ ២០១៧ វេលា​ម៉ោង​១១​យប់​នៅ​ចំណុច​ផ្លូវ​បេតុង ក្រុមទី​០១ ភូមិភ្នា​ត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពីបទ​ប្លន់។​

    ប៉ូលិស​និយាយថា ជនជាប់ចោទ​ឈ្មោះ រឿង ធារ៉ា ហៅ ធា ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១០៤ ផ្លូវលំ ភូមិ ព្រែក​ទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ តាម​ដីកា​បង្គាប់​ឱ្យចាប់ខ្លួន​របស់​សាលាដំបូង រាជធានី​ភ្នំពេញ ចំនួន ០៤ ដីកា។​ ដីកា​នោះ​រួមមាន៖ 

    ១-​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ ៧៧៣ ដ​ច​ន ចុះ​ថ្ងៃទី​២៥ ខែ តុលា ឆ្នាំ ២០១៦ ចេញ​ដោយ​លោក ជា សុខ​ច័ន្ទ​ដេ​ត ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ ការប្រព្រឹត្ត​អំពើហិង្សា ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ហាង​យីហោ ចូល​ហេង ផ្លូវ​លេខ​៤៣០ ក្រុមទី​១ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០១-១១-២០១៥។​

    ២-​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ ៣៦៤ ដ​ច​ន ចុះ​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ២០១៦ ចេញ​ដោយ​លោក យ៉ិ​ន សារឿន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការប្រព្រឹត្ត​អំពើហិង្សា និង កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ​៨​អា ផ្លូវ​លេខ​២៧១ ក្រុមទី​៤ សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ២០១៥។​

    ៣-​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ ៣៥៣ ដ​ច​ន ចុះ​ថ្ងៃទី​០៧ ខែ មិថុនា ឆ្នាំ ២០១៦ ចេញ​ដោយ​លោក យ៉ិ​ន សារឿន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការប្រព្រឹត្ត​អំពើហិង្សា និង កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​ហ្គ្រេ​ន ផ្លូវ​លេខ​៤៣០​កែង​ផ្លូវ​លេខ​៤៥២ ក្រុមទី​២៨ ភូមិ ៤ សង្កាត់ ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ២០១៥។​

    ៤-​ដីកា​បង្គាប់ឱ្យ​ចាប់ខ្លួន​លេខ ៤២២ ”​ឃ​” ដ​ច​ន ចុះ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ២០១៦ ចេញ​ដោយ​លោក ឡុង កេស​ភី​រម្យ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការប្រព្រឹត្ត​អំពើហិង្សា ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវលំ ភូមិ គោក​បន្ទាយ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០១៥។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​កសាង​ឯកសារ​បញ្ជូនទៅ​សាលាដំបូង​រាជធានី ភ្នំពេញ៕

adverise with khmeread

មតិយោបល់