samsung-banner
adverise with khmeread

បើក​ម៉ូតូ ឌុប​ប្អូនស្រី​ទៅផ្ទះ បុក​រថយន្ត​ស៊ិន​ទ្រី​កំពុង​ប្រមូល​សំរាម ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

Unnamed %284%29

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង រីឯ​នារី​ម្នាក់ទៀត​ត្រូវជា​ប្អូនជីដូនមួយ​បានក់​ជើង​ខាងឆ្វេង​ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ ដោយសារ​ជិះ​ម៉ូតូ​លឿន​ទៅបុក​ពីក្រោយ​រថយន្ត​ស៊ិន​ទ្រី​កំពុង​ប្រមូល​សំរាម​កាលពី​វេលា​ម៉ោង១១ ​និង​៣០​យប់​ថ្ងៃទី៨ មករា ២០១៧ ​លើ​តំ​ណាត់​ផ្លូវ​សហព័ន្ធ​រុស្ស៊ី មុខ​ក្រុមហ៊ុន​លក់​រថយន្ត NISSAN​ ស្ថិតក្នុង​ភូមិ​ប៉​ប្រ៉​ក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ លី ឆាយ​ហុង ​អាយុ​២១ឆ្នាំ​ភេទ​ប្រុស មុខរបរ​បុគ្គលិក​ក្រុម​លក់​គ្រឿងបន្លាស់​ទូរស័ព្ទ​។ រីឯ​នារី​ត្រូវជា​ប្អូនជីដូនមួយ​រងរបួស​បាក់ជើង​មានឈ្មោះ តា​ល់ ស្រី​ណុ​ច អាយុ​២០​ឆ្នាំ ធ្វើការ​ជាមួយគ្នា ស្នាក់​នៅផ្ទះ​ភូមិ​តាំង​កសាង​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ។​

    អ្នក​ទាំង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក ស្ស៊ុ​យ​ស៊ី​គី​និ​ច ​ពណ៌​លឿង ពាក់​ស្លាក់​លេខ​ភ្នំពេញ 1FF-0575 ធ្វើដំណើរ​ពី​កើ​តទៅ​លិច ហើយ​បើតាម​សម្តី​របស់​សាច់ញាតិ​ប្រាប់​ឱ្យដឹងថា ជនរងគ្រោះ​ទើបនឹង​ចេញពី​ខួបកំណើត​មិត្តភក្តិ​។​

    ក្រោយពេល​កើតហេតុ នារី​រងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​ឯកជន​មក​ដឹក​ទៅ​សង្គ្រោះ ដោយឡែក​សព​ត្រូវបាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។​

    ចំណែក​រថយន្ត​ និង​ម៉ូតូ​បាន​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​សហការ​ជាមួយ​ជំនាញ​ចរាចរណ៍​ក្រុង​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ក្រុង​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕​

adverise with khmeread

មតិយោបល់